
ភ្នំពេញ៖ បន្ទាប់ពីខកខានរយៈពេល ៥ ខែមក ប្រទេសចិននឹងចាប់ផ្តើមដំណើរការជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិដោយហោះត្រង់ផ្ទាល់ពីប្រទេសកម្ពុជា និងប្រទេសចំនួន ៨ ផ្សេងទៀតទៅកាន់ទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ៣ ខែកញ្ញានេះតទៅ។
អ្នកនាំពាក្យរដ្ឋាភិបាលក្រុងប៉េកាំងលោក Xu He jian បានថ្លែងថាកាលពីថ្ងៃទី ២ ខែកញ្ញានេះថា៖ ប្រទេសទាំង៨ខាងលើរួមមាន កម្ពុជាក្រិក ដាណឺម៉ាក ថៃ ប៉ាគីស្ថាន អូទ្រីស កាណាដានិងស៊ុយអែត ដែលសុទ្ធតែជាប្រទេសមានហានិភ័យទាបករណីនាំចូលកូវីដ១៩។
ទោះយ៉ាងណានៅពេលអ្នកដំណើរទៅដល់ទីក្រុងប៉េកាំងពួកគេនឹងត្រូវបញ្ជូនទៅទីតាំងដែលបានកំណត់សម្រាប់ដាក់នៅដាច់ដោយឡែកជាក្រុមរយៈពេល ១៤ ថ្ងៃ ហើយត្រូវឆ្លងកាត់ការធ្វើតេស្តិ៍វីរូសកូវីដ១៩ចំនួនពីរដងផងដែរ៕