Cctimesw1140xh150cm copy

«ជ្រូកក្លាសសេ»ខូចគុណភាពចំនួន ៨៨០គីឡូ ត្រូវបានដុតកម្ទេចចោល

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បាត់ដំបង៖ មន្រ្តីការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី៤ ខែមីនា បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឃាត់ត្រួតពិនិត្យរថយន្តម៉ាក LEXUS ដែលលួចដឹកសាច់ជ្រូកខូចគុណភាពចំនួន ៨៨០គីឡូក្រាមដោយពុំមានឯកសារបែបបទនាំចូល។

ការឃាត់រថយន្តលួចដឹងសាច់ជ្រូកខូចគុណភាពនេះ បានធ្វើឡើងនៅក្នុងភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានដឹកជញ្ជូនជ្រូកក្លាសេចំនួន ១១០ក្បាល ទម្ងន់ប្រមាណ ៨៨០គីឡូក្រាម ដែលធ្វើដំណើរចេញពីតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពុំមានឯកសារបែបបទនាំចូល។

ដោយមានការសង្ស័យលើគុណភាពនៃទំនិញទាំងនេះ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីគយនិងរដ្ឋាករបានស្នើកិច្ចសហការពីមន្រ្តីនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង (ក.ប.ប) ដើម្បីធ្វើការត្រួតពិនិត្យរកសារធាតុគីមី និងគុណភាព។ ជាលទ្ធផល ជ្រូកក្លាសេទាំងអស់ ខូចគុណភាព វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស។

ដូចច្នោះ សមត្ថកិច្ចចម្រុះ បានសុំការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការដុតកម្ទេចជ្រូកក្លាសេខូចគុណភាពនេះ តាមនីតិវិធីជាធរមាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង