Cctime 6monthsfree desktop
Cc times  web banner kh

អង្គការUNDPប្ដេជ្ញាពង្រឹងភាពជាដៃគូជាមួយក្រសួងសុខាភិបាលកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អង្គការUNDP បង្ហាញការប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកសម្រេចឱ្យបានការគ្របដណ្តប់សុខភាពជាសកល តាមរយៈការពង្រឹងភាពជាដៃគូជាមួយក្រសួងសុខាភិបាល និងក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក ដើម្បីបង្កើនការចូលរួមសកម្មភាពជាពហុវិស័យ។ ការប្ដេជ្ញានេះត្រូវបានបង្ហាញឡើងនាឱកាសពិភាក្សាការងាររវាងលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួសុខាភិបាល ជាមួយលោក Christophe Bahuet នាយករង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Programme-UNDP) នៅទីស្ដីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៥មីនា ឆ្នាំ២០២៤។

នាឱកាសនេះ លោក ឈាង រ៉ា បានកោតសរសើរដល់អង្គការ UNDP ដែលបានសហការគាំទ្រលើវិស័យសុខាភិបាលទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា តាមរយៈសកម្មភាពមួយចំនួនដូចជា ការពង្រឹងប្រព័ន្ធសុខាភិបាល ការគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត លទ្ធកម្មសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ក្នុងការឆ្លើយតបជំងឺ COVID-19 កម្មវិធីសុខភាពបែបរួមបញ្ចូលគ្នា (Integrated Health Programme) ដែលនឹងរួមចំណែកក្នុងការសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage-UHC) ជាទិសដៅរបស់ក្រសួងសុខាភិបាល។

ទន្ទឹមនឹងនេះ លោក Christophe Bahuet នាយករងប្រចាំតំបន់អាស៊ីប៉ាស៊ីភិច បានលើកឡើងពីការប្តេជ្ញាចិត្តរបស់អង្គការ UNDP ក្នុងការចូលរួមចំណែកសម្រេចឱ្យបានការគ្របដណ្តប់សុខភាពជាសកល តាមរយៈការពង្រឹងភាពជាដៃគូជាមួយក្រសួងសុខាភិបាល និងក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក ដើម្បីបង្កើនការចូលរួមសកម្មភាពជាពហុវិស័យ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានថ្លែងអំណរគុណដល់អង្គការ UNDP ជាពិសេស លោកនាយករងប្រចាំតំបន់ អាស៊ីប៉ាស៊ីភិច ដែលបានបញ្ជាក់ជំហរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្វាគមន៍ដល់ការផ្តល់យោបល់បច្ចេកទេស ក៏ដូចជាការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ក្នុងគោលដៅរួមគ្នាលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង