.jpg?1599104499)
ថៃ៖ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន បានសម្រេចឧបត្ថម្ភដល់«វិទ្យាស្ថានបច្ចេកវិទ្យា»របស់ប្រទេសកម្ពុជាចំនួន២ទីតាំង។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានកម្ពុជាប្រចាំនៅប្រទេសថៃ។
វិទ្យាស្ថានបច្ចេកវិទ្យាចំនួន២នោះមាន វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល នៅខេត្តកំពង់ធំ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺ។វិទ្យាស្ថានទាំងពីរនេះនឹងទទួលបានការឧបត្តម្ភពីព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថនរយៈពេល៥ឆ្នាំ ពោលគឺចាប់ពីខែកញ្ញា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២៥។
វិទ្យាស្ថានបច្ចេកវិទ្យាទាំងពីរនេះ នឹងបើកបង្រៀនថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាកសិកម្ម និង ឧស្សាហកម្ម ក្នុងគោលដៅបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេស សម្រាប់ឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្នរបស់ព្រះរាជាណាចក្រកម្ពុជា។

.jpg?1599104765)
