ព្រះសីហនុ៖ រថយន្តទំនើបមួយគ្រឿងម៉ាក់ Rang Rover នៅថ្ងៃទី ៤ មីនានេះ បានឆេះគ្មានសល់ដោយសារបច្ចេកទេស។នេះបើយោងតាមក្រសួងសាធារណការ។ករណីឆេះរថយន្ត ខ្ទេចទាំងស្រុង នៅលើផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ នៅ គ.ម ១៣៤ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
បើតាមក្រសួងសាធារណការ ក្នុងហេតុការណ៍នេះបើកបរ និង រួមដំណើរដោយជនជាតិ៣នាក់ និងមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ។បើតាមមន្ត្រីក្រសួងសាធារណការ ករណីនេះបង្កឡើងដោយបច្ចេកទេសរបស់រថយន្ត ហើយមុនករណីឆេះកើតឡើង គឺម្ចាស់រថយន្តបានដឹងមុនរួចហើយ តាមរយៈការចេញសញ្ញាត្រួតពិនិត្យ។