Cctimesw1140xh150cm copy

នាយកការិយាល័យសេដ្ឋកិច្ចទីក្រុងហុងកុងចាប់អារម្មណ៍វិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង បានបញ្ជាក់អំពីគោលបំណង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការលើកកម្ពស់ការវិនិយោគជាមួយកម្ពុជា លើវិស័យសុខាភិបាល មានដូចជា ឱសថ ផលិតផលសុខភាព ឧបករណ៍វេជ្ជសាស្ត្រ និងការគ្រប់គ្រងមន្ទីរពេទ្យបែបទំនើប។

ការបញ្ជាក់នេះ ត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយ លោក Lam Chun-wah, Parson ជានាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង មានទីស្នាក់ការនៅទីក្រុងបាងកក នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

នាឱកាសនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសំណូមពរដល់ភាគីមិត្តពិចារណាលទ្ធភាពសហប្រតិបត្តិការ ក្នុងការចូលរួមលើកកម្ពស់សុខភាព ប្រជាជនកម្ពុជា តាមរយៈការជួយធ្វើទំនើបកម្មក្នុងការផលិតសារអប់រំតាមតាមបច្ចេកវិទ្យាទំនើប AI ឬការផ្ដល់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប និងពិចារណាពីលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យឯកជនលំដាប់អន្តរជាតិ ដែលមានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប និងមានធនធានមនុស្សគ្រប់គ្រាន់ ការចែករំលែកគំនិត និងចំណេះដឹងក្នុងកាលើកទឹកចិត្តបុគ្កលិកសុខាភិបាលឱ្យស្ម័គ្រចិត្តអាចបំពេញការងារនៅតាមតំបន់ដាច់ស្រយាល ព្រមទាំងស្វាគមន៍ដល់ការចែករំលែកបទពិសោធន៍ ស្ដីពីការផ្តល់សេវាសុខាភិបាលតាមរយៈប្រព័ន្ធពិនិត្យជំងឺពីចំងាយ (Telemedicine) និងការអភិវឌ្ឍន៍ Digital Health។

ជាការឆ្លើយតប លោកនាយកប្រធានប្រតិភូ បានទទួលយកប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងពិចារណាគិតគូពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល និងស្វាគមន៍អញ្ជើញគណៈប្រតិភូក្រសួងសុខាភិបាល ទៅបំពេញទស្សនកិច្ចនៅទីក្រុងហុងកុង នាពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង