681 ezgif.com resize
Swift cc time

CDCចុះបញ្ជីជាផ្លូវការលើគម្រោង២នៅខេត្តព្រះសីហនុក្នុងទុនវិនិយោគសរុបជាង៥០០លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានសម្រេចចុះបញ្ជីជាផ្លូវការលើគម្រោងវិនិយោគចំនួនពីរនៅខេត្តព្រះសីហនុ ដែលមានតម្លៃទុនវិនិយោគសរុបជាង ៥០០លានដុល្លារអាម៉េរិក។ គម្រោងទាំងពីរនោះមានដូចជា គម្រោងសាងសង់សណ្ឋាគារផ្កាយ៥ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងគម្រោងកសិ-ឧស្សាហកម្ម។ គម្រោងវិនិយោគទាំង២ ទទួលបានការសាទរ និងការវាយតម្លៃថា នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងប្រទេសកម្ពុជា និយាយជារួម និងដោយឡែក។

ចំពោះ គម្រោងទី១ វិនិយោគដោយក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤,០០០,០០០ ដុល្លារអាម៉េរិក។ វិនិយោគ សាងសង់សណ្ឋាគារផ្កាយ៥ ចំនួន២,៨៧០ បន្ទប់ នៅពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងទី២ វិនិយោគដោយក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគ ១២,៣៥០,១៩០ ដុល្លារអាម៉េរិក។ វិនិយោគ សាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក (ស្វាយ, ម្នាស់, ខ្នុរ, និងទុរេន) នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ៕


Khcct banner

អត្ថបទទាក់ទង