Cctimesw1140xh150cm copy

សមាគមសម្ព័ន្ធខ្មែរ-ចិនឧបត្ថម្ភគ្រូបង្រៀនសាលាចិន៤៧៨នាក់សរុបជាទឹកប្រាក់ជិត៧ម៉ឺនដុល្លារសំរាប់ខែសីហា

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កូនសិស្សសាលារៀនភាសាចិនទួនហ្វា។

ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរ~ចិន នៅកម្ពុជា បានបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រូបង្រៀនភាសាចិនចំនួន៤៧៨នាក់ ទូទាំងប្រទេសសំរាប់ខែសីហា សរុបជាទឹកប្រាក់ប្រមាណ ៦៩៩០៤ដុល្លារ ។

សាលារៀនភាសាចិនដែលទទួលប្រាក់ឧបត្ថម្ភរហូតមកដល់ពេលនេះបានកើងឡើងដល់ចំនួន៤៧សាលាហើយ ដែលកាលដើមឡើយមានតែ៣៨សាលាប៉ុណ្ណោះ។

សមាគមសម្ព័ន្ធខ្មែរ~ចិននៅកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់គ្រូបង្រៀនភាសាចិនទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រូបង្រៀនភាសាចិន អោយកាន់តែប្រសើរឡើង។ពិសេសជាងនេះទៅទៀត គឺលើកទឹកចិត្តយុវជនយុវនារីឱ្យចូលរួមក្នុងវិស័យអប់រំភាសាចិន ដើម្បីអោយការអប់រំភាសាចិននៅកម្ពុជាមានការរីកចម្រើន។

សូមបញ្ចាក់ថា សមាគមសម្ព័ន្ធខ្មែរ~ចិន នៅកម្ពុជា មានគោលការណ៍មួយ គឺចំពោះសាលារៀនភាសាចិនដែលចំណុះអោយសមាគមមួយនេះ ប្រាក់ខែគ្រូបង្រៀនទាំងអស់ត្រូវបានកំណត់យ៉ាងតិចបំផុត គឺ ៣០០ដុល្លារ។

បើសិនជាសាលារៀនពុំមានលទ្ធភាពផ្តល់ឱ្យគ្រប់ ៣០០ដុល្លារនោះទេ សមាគមនឹងឧបត្ថម្ភបន្ថែមអោយគ្រប់៣០០ដុល្លារជារៀងរាល់ខែ។

ប្រាក់ឧបត្ថម្ភប្រចាំខែរបស់គ្រូបង្រៀនភាសាចិន គឺបានមកពីការឧបត្ថម្ភរបស់អ្នកឧកញ៉ា ពុង ឃាវសែដែលជាអគ្គនាយកធនាគារកាណាឌីយ៉ា និងជាប្រធានសម្ព័ន្ធខ្មែរ~ចិន នៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង