Cctimesw1140xh150cm copy

កម្ពុជា-ម៉ាឡេស៊ី ពិនិត្យលទ្ធភាពពង្រីកជើងហោះហើរផ្ទាល់មកកាន់តំបន់ទេសចរណ៍សំខាន់ៗនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ម៉ាឡេស៊ី៖ កម្ពុជា-ម៉ាឡេស៊ី បានពិភាក្សាគ្នាក្នុងការពិនិត្យលទ្ធភាពពង្រីកនូវជើងហោះហើរផ្ទាល់ពីម៉ាឡេស៊ីទៅកាន់តំបន់ទេសចរណ៍សំខាន់ៗនៅកម្ពុជា ដូចជាខេត្តសៀមរាបជាដើម ក្នុងគោលដៅដើម្បីទាក់ទាញភ្ញៀវទេសចររវាងគ្នាឱ្យបានកាន់តែច្រើន។ ការពិភាក្សានេះត្រូវបានធ្វើឡើងនាឱកាសបំពេញទស្សនកិច្ចជាផ្លូវការរបស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ផងដែរថា តាមរយៈការធ្វើទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីកាលពីខែមីនា ឆ្នាំមុន និងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាឱកាសនេះ នឹងរួមចំណែកក្នុងការធ្វើឱ្យទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជា-ម៉ាឡេស៊ី កាន់តែស៊ីជម្រៅថែមទៀត។

សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង