681 ezgif.com resize
Swift cc time

កម្ពុជាបន្តជំរុញឱ្យម៉ាឡេស៊ីគាំទ្រគម្រោង«ខ្សែថាមពល»ឆ្លងបាតសមុទ្រដើម្បីសេដ្ឋកិច្ច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក ដាតុស៊េរី អាន់វ៉ាអ៊ីប្រាហ៊ឹម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីកម្ពុជា និង ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៧ កុម្ភៈនេះ បានប្រកាសរួមគ្នាគាំទ្រគម្រោងសាងសង់«ខ្សែបញ្ជូនថាមពល»ក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ដោយឆ្លងកាត់បាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។ការប្រកាសរួមគ្នានេះ ធ្វើឡើងក្នុងពេលសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីរយៈពេល១ថ្ងៃ។

ក្នុងសន្និសីទរួមគ្នារវាង សម្តេច ហ៊ុន ម៉ាណែត ជាមួយលោក ដាតុស៊េរី អាន់វ៉ាអ៊ីប្រាហ៊ឹម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើវិស័យសន្តិសុខថាមពល សមភាគីទាំងពីរ ក៏បានឯកភាពក្នុងការគាំទ្រការសម្របសម្រួលសម្រាប់គម្រោងខ្សែបញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ដោយឆ្លងកាត់បាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ថា កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថាមពលដ៏ធំរបស់សិង្ហបុរី Keppel Energy Pte Ltd (KE) ដើម្បីលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ ពីប្រទេសកម្ពុជា ទៅកាន់សាធារណរដ្ឋសិង្ហបុរី។ កិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Keppel គឺដើម្បីអភិវឌ្ឍ និងនាំចេញថាមពលរហូតដល់ ១០០០មេហ្គាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋសិង្ហបុរី។តាមរយៈកិច្ចព្រមព្រៀងនេះ មិនត្រឹមតែអាស៊ាន អាចឆ្លងឆ្ពោះទៅរកថាមពលចម្រុះបៃតង យ៉ាងលឿនប៉ុណ្ណោះទេ គឺថែមទាំងជួយជំរុញភាពធន់នឹងថាមពល សម្រាប់សិង្ហបុរី និងតំបន់ផងដែរ។

តែយ៉ាងណាក៏ដោយ ដើម្បីសម្រេចការងារនេះបាន ត្រូវឆ្លងការការសម្រេចពីប្រទេសម៉ាឡេស៊ី ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា តាំងពីសម្តេច ហ៊ុន សែន បានបានស្នើប្រទេសម៉ាឡេស៉ី ជួយគាំទ្រដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៉ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតង។

Khcct banner

អត្ថបទទាក់ទង