681 ezgif.com resize
Swift cc time

មន្ត្រីឧទ្យានអនុរក្សរកឃើញ«វល្លិ៍រមៀត»ខុសច្បាប់៤តោនក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្ទឹងត្រែង៖ មន្ត្រីឧទ្យានអនុរក្សខេត្តស្ទឹងត្រែង នៅថ្ងៃទី ២១ កុម្ភៈកន្លងទៅ បានចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងឧទ្យាជាតិវ៉ើនសៃ-សៀមប៉ាង និង បានប្រទះឃើញគំនរ (វល្លិ៍រមៀត) មួយកន្លែងមានចំនួន៦៥ការ៉ុង ស្មើនឹង ៤០០០គីឡូក្រាម។

យោងតាមរបាយការណ៍ វល្លិ៍រមៀតចំនួន ៦៥ការ៉ុង ស្មើនឹង ៤០០០គីឡូក្រាម ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បានលាក់ទុកក្នុងព្រៃបម្រុងដឹកជញ្ជូនយកទៅលក់បន្តទៅប្រទេសឡាវ។បច្ចុប្បន្នេះ ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរពាក់ព័ន្ធបានប្រមូលយកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិវីរៈជ័យ-ស្រុកសៀមប៉ាង ដើម្បីសិក្សាស្រាវជ្រាវ ចាត់វិធានការយ៉ាងតឹងរឹង និង ម៉ឺងម៉ាតក្នុងការបង្ក្រាប និងស្រាវជ្រាវរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ អនុវត្តនីតិវិធីច្បាប់។

គួរបញ្ជាក់ថា ការកែច្នៃ«វល្លិ៍រមៀត»គឺជាសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីតំបន់ការ ការពារធម្មជាតិ ត្រង់មាត្រា ៦១ ដែលត្រូវផ្តន្ទាទោសជា បទល្មើស ធនធានធម្មជាតិថ្នាក់ទី៣ និងច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា៩៧ ដែឡត្រូវផ្តន្ទាទោស ជាបទល្មើសព្រៃឈើ ថ្នាក់ទី១។ ទន្ទឹមនឹងនេះ ការប្រមូលនិងកែច្នៃវល្លិ៍រមៀត នឹងបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សង្គម ធនធាន ជីវៈចម្រុះ និង ប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នោះ៕


Khcct banner

អត្ថបទទាក់ទង