Cctimesw1140xh150cm copy

កម្ពុជាបន្តបិទការនាំចូល«គ្រឿងក្នុងសត្វ និងសាច់បង្កក»៦ខែ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជា​ បាន​សម្រេច​ឱ្យ​ផ្អាក​ការ​នាំចូល​ «គ្រឿង​ក្នុង​ និង​បំណែក​សាច់​បង្កក»ជា​បណ្តោះ​អាសន្នក្នុង​រយៈពេល ​៦ ខែ​។ក៏ប៉ុន្តែ ការ​ផ្អាកនាំចូលនេះ មានការ​លើក​លែង​ចំពោះការនាំ​ចូល​របស់គម្រោង​វិនិយោគ មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់ សម្រាប់​ប្រើ​ប្រាស់​ជាធាតុ​ចូល​ផលិតកម្មសម្រាប់​ការនាំ​ចេញ។

យោងតាមសេចក្តីជូនដំណឹង បានគូសបញ្ជាក់ថា ប្រភេទទំនិញ​ដែល​ត្រូវ​ផ្អាកនាំចូលនោះ រួមមាន អណ្តាត សត្វគោ ក្របី បង្កក ។គ្រឿងក្នុងរបស់សត្វគោ ក្របី ដែលអាចបរិភោគបាន គ្រឿងក្នុងជ្រូក និងគ្រឿងក្នុងមាន់ ជាដើម។ការផ្អាកការនាំចូល ជាបណ្ដោះអាសន្ននេះ គឺចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

ប៉ុន្តែចំពោះការនាំ​ចូល​របស់គម្រោង​វិនិយោគ មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់ សម្រាប់​ប្រើ​ប្រាស់​ជាធាតុ​ចូល​ផលិតកម្មសម្រាប់​ការនាំ​ចេញ​ ត្រូវបានលើកលែង។នេះបើយោងតាមសេចក្តីជូនដំណឹង។

ជាការកត់សម្គាល់ ការបិទការនាំចូល«គ្រឿងក្នុងសត្វ និងសាច់បង្កក»៦ខែទៀតនេះ ធ្វើឡើងក្រោយពីនៅរយៈពេលចុងក្រោយនេះ អាជ្ញាធរបានរកឃើញសាច់បង្កកខុសច្បាប់ជិត៤០០តោនដែលនាំចូលពីក្រៅប្រទេសស្តុកក្នុងឃ្លាំទំនិញមួយកន្លែងស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាច់​បង្កក​ទាំងនោះ​រួមមាន​សាច់មាន់ ​គ្រឿងក្នុង​មាន់ ​សាច់ជ្រូក ​និង​សាច់​ក្របី​ជាដើម។ 




ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង