681 ezgif.com resize
Swift cc time

ឧកញ៉ា ស៊ ធីតា ត្រូវបានតែងតាំងជាប្រធានប្រតិបត្តិ AREAA GLOBAL ប្រចាំនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវ ឧកញ៉ា ស៊ ធីតា គឺជាស្ថាបនិក និងជានាយិកាក្រុមហ៊ុន Royal 5G Really Co.,Ltd

ភ្នំពេញ៖លោកជំទាវ ឧកញ៉ា ស៊ ធីតា គឺជាស្ថាបនិក និងជានាយិកាក្រុមហ៊ុន Royal 5G Really Co.,Ltd នៅថ្ងៃទី ២៤ កុម្ភៈ ត្រូវបានស្ថាប័ន AREAA Global អន្តរជាតិ សម្រេចតែងតាំងប្រធានប្រតិបត្តិ AREAA GLOBAL ប្រចាំនៅកម្ពុជា។ការតែងតាំងនេះ ធ្វើឡើងក្នុងពេលក្រុមអ្នកវិនិយោគនៃសមាជិក AREAA GLOBAL មកបំពេញទស្សនកិច្ចនៅកម្ពុជា។

ឧកញ៉ា ស៊ ធីតា គឺជាស្ថាបនិក និងជានាយិកាក្រុមហ៊ុន Royal 5G Really Co.,Ltd ដែលជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលមានបទពិសោធន៌ការងារទាំងក្នុងប្រទេស និងក្រៅប្រទេសលើវិស័យអចលនទ្រព្យ អស់រយៈពេល៩ឆ្នាំមកហើយ។ ឧកញ៉ា មានជំនាញផ្នែកវិនិយោគដីធ្លី និងអភិវឌ្ឍអចលនទ្រព្យ និងប្រឹក្សាយោបល់លើគម្រោងអភិវឌ្ឍបុរីជាច្រើន។ បន្ថែមលើនេះ ឧកញ៉ា ជាសមាជិកសម្ព័ន្ធក្រុមហ៊ុនវិនិយោគដ៏ធំ ហៅថា AREAA GLOBAL ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ដែលមានសមាជិកជាង ១៩០០០ នាក់ ដែលភាគច្រើនមានដើមកំនើតអាស៊ី។

គួរបញ្ជាក់ថា ស្ថាប័ន AREAA Global មានស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទឹកដីសហរដ្ឋអាម៉េរិក គឺជាស្ថាប័នមួយមានសមារជិកភាគច្រើនជាម្ចាស់ក្រុមហ៊ុនធំនៅចិន អាម៉េរិក និងនៅក្នុងតំបន់អាស៊ី។បច្ចុប្បន្នសមាជិកសរុបចំនួនជិត ២ម៉ឺននាក់ ចែកចេញជា៥១ជាតិសាស្ត្រ អាចនិយាយចំនួន២៦ភាសារ៕


Khcct banner

អត្ថបទទាក់ទង