Cctimesw1140xh150cm copy

ដើមឆ្នាំ៖ខេត្តព្រះសីហនុទទួល«នាវាទេសចរណ៍»១០គ្រឿងនាំភ្ញៀវទេសចរនិងនាវិកជាង១ម៉ឺននាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ខេត្តព្រះសីហនុ៖ នាដើមឆ្នាំ២០២៤នេះ ពោលគឺចាប់ពីថ្ងៃទី១១ ខែមករា ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានការចូលចតពីនាវាទេសចរណ៍ចំនួន១០គ្រឿង ដែលបាននាំយកភ្ញៀវទេសចរ និង នាវិកសរុបជាង១ម៉ឺននាក់មកកាន់ខេត្តព្រះសីហនុ។ 

យោងតាមរបាយការណ៍ដែលសារព័ត៌មាន ស៊ីស៊ីថាមស៍ ទទួលបាន បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១១ ខែមករា ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានការចូលចតពីនាវាទេសចរណ៍ចំនួន ១០គ្រឿងមាន នាវា SEABOURN ENCORE ចូលចតនៅខេត្តព្រះសីហនុចំនួន៤លើក គឺនៅថ្ងៃទី១១មករា, ២៩មករា, ០៩កុម្ភៈ, និង នៅថ្ងៃទី២២កុម្ភៈ ឆ្នាំ២០២៤។

ក្រៅពីនេះ មាននាវា WESTERDAM, RIVIERA, AIDA BELLA, CRYSTAL SYMPHONY, LE JACQUES CARTER, និង នាវា SEVEN SEAS EXPLORER បានចូលចតនៅក្នុងកំពង់ផែខេត្តព្រះសីហនុ ហើយបាននាំយកភ្ញៀវទេសចរសរុបចំនួន ៨,៤១៩នាក់ និង នាវិកចំនួន៤,៩៧៣នាក់ មកកាន់ខេត្តព្រះសីហនុ។

ការចូលចតពីនាវាទេសចរណ៍អន្តរជាតិធំមកកម្ពុជាពេលនេះ ត្រូវបានក្រុមអ្នកជំនាញយល់ថា បានជួយដល់សេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ខណៈរយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២៣ កម្ពុជាអាចរកចំណូលពីទេសចរណ៍អន្តរជាតិបានចំនួន ៣,០៨៣លានដុល្លារអាម៉េរិក កើនឡើង១១៧,៩%។ក្នុងនោះទីផ្សារទេសចរណ៍មកពីប្រទេសថៃគឺមានការកើនឡើងឈានមុខគេ បន្ទាប់មកគឺវៀតណាម និងចិន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង