Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយឱសថ«CRESTOR និង NEXIUM»

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ឱសថ CRESTOR 5mg, CRESTOR 10mg, NEXIUM 20mg និង NEXIUM 40mg គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែលមានលក្ខណៈស្រដៀងនឹងឱសថមានលេខបញ្ជិកា និងកំពុងចែកចាយដោយក្រុមហ៊ុន MGHKH-Healthcare Co., Ltd ។ ការហាមឃាត់ការចែកចាយឱសថទាំងនេះ ក្រោយពីក្រសួងពិនិត្យឃើញថា គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល និងកំពុងចរាចរលើទីផ្សារ។

ក្រសួងសុខាភិបាល ពិនិត្យឃើញមានឱសថចំនួន ០៤មុខ ឈ្មោះ CRESTOR 5mg, CRESTOR 10mg, NEXIUM 20mg, និងNEXIUM 40mg គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល កំពុងចរាចរលើទីផ្សារ ព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈស្រដៀងនឹងឱសថដែលកំពុងចែកចាយដោយក្រុមហ៊ុន MGHKH- Healthcare Co., Ltd ដូចមានរូបភាពភ្ជាប់មកជាមួយ។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង ឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលអំពាវនាវដល់ពលរដ្ឋមុននឹងទិញ ឱសថគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ញិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបតដែលត្រឹមត្រូវ គឺមានពីរផ្នែក។ បន្ថែមពីនេះ មិនត្រូវទិញ និងប្រើប្រាស់ ឱសថដែលគ្មានលេខបញ្ញិកា ព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់ អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង