681 ezgif.com resize
Swift cc time

តុលាការកាត់ទោស«ជនជាតិចិន»ម្នាក់ឱ្យជាប់ពន្ធនាគារក្រោយបើកបុកគោលដៅពិនិត្យបណ្តាលមនុស្សស្លាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចកាត់ទោស បុរសជនជាតិចិនម្នាក់ជាប់ពន្ធនាគារ ក្រោយជនជាតិចិនរូបនេះ បានបើករថយន្តទំនើបក្នុងល្បឿនលឿនគេចចេញពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចហើយបានបង្ក ឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្ស និង របួស។

ជនជាតិចិនដែលតុលាការកម្ពុជាកាត់ទោសនោះមានឈ្មោះ DOU SHIPING ភេទប្រុស អាយុ២៧ឆ្នាំ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ បានបើករថយន្តទំនើប ម៉ាក FORDMUSTANG ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BP-8967 ព្យាយាមបើករត់គេចពីប៉ារាំស់គោលដៅត្រួតពិនិត្យនោះក្នុងល្បឿនលឿន មានទិសដៅពី លិច ទៅកើតទើបភា្លមៗនោះកម្លាំងសមត្ថកិច្ចបានជិះប្រដេញតាម រហូតដល់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជនសង្ស័យក៏បានផ្លាស់ ប្តូរទិសដៅរថយន្តបត់ឆ្វេង ហើយបានបុកម៉ូតូបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ និង អ្នករួមដំណើរ ០២នាក់ រងរបួសស្រាល។ រីឯជនសង្ស័យឈ្មោះ DOU SHIPING ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។

ក្រោយចាប់ខ្លួនតំណាងអយ្យការ បានពិនិត្យសំណុំរឿងទាំងពីរខាងលើ និងបានស្ដាប់ចម្លើយជនសង្ស័យ ព្រមទាំងពិនិត្យភស្តុតាងជារួមរួចមក អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សម្រេចបើកការចោទប្រកាន់លើជនសង្ស័យជាជនជាតិចិនរូបនេះ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យរបួស និង ស្លាប់ដល់អ្នកដទៃ តាមបញ្ញត្តិមាត្រា ៨៣ និងមាត្រា ៨៥ ចំណុច ក នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

យោងតាមច្បាប់ ជន​ណា​ដែល​បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា ឬ​មិន​ប្រុងប្រយ័ត្ន ធ្វើ​ឲ្យ​អ្នកដទៃ​មាន​របួស ហើយ​ជនរងគ្រោះ អសមត្ថភាព​ធ្វើការ ស្មើ ឬ​លើសពី​៨​ថ្ងៃ គិតពី​ថ្ងៃកើតហេតុ ត្រូវដាក់​ពន្ធនាគារ​ពី​៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល​។ នេះ​បើតាម​មាត្រា​៨៣ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ មាត្រា​ដដែល ឲ្យ​ដឹង​ទៀតថា ជន​ប្រព្រឹត្ត​នឹងត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ​១៥​លាន​រៀល បើ​អ្នក​ជនល្មើស​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បើកបរ​ដោយ​គ្មាន​បណ្ណ​បើកបរ ឬ​មាន​បណ្ណ​បើកបរ​តែ​មិនត្រូវ​តាម​ប្រភេទ​យានយន្ដ ធ្វើ​ឲ្យ​មាន​របួស​មនុស្ស​ច្រើន​នាក់ ហើយ​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​ជាដើម​៕


Khcct banner

អត្ថបទទាក់ទង