Cctimesw1140xh150cm copy

Update៖សាំងធម្មតាឡើងថ្លៃដល់៤៣៥០រៀល/លីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ៤៣០០រៀល/លីត្រ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងមានតម្លៃ៤.៣៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤.៣០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមសេចក្តីជូនដំណឹង ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងត្រូវលក់ ៤.៦១៥ រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៥៦៥រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

សេចក្តីជូនដំណឹងបន្តថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងមានតម្លៃ៤.៣៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤.៣០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មានតម្លៃ៤.៣០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤.២៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ខណៈតម្លៃប្រេងសាំងស៊ុបពែរមានតម្លៃជិត ៥.០០០រៀល/លីត្រ ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង