681 ezgif.com resize
Swift cc time

អ្នកនាង ខាត់ សុឃីម គាំទ្រលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានសមាគមសិល្បៈខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ភ្នំពេញ៖ អ្នកនាង ខាត់ សុឃីម ដែលជាសិល្បករជើងចាស់មួយរូបនោះ បានប្រកាសគាំទ្រលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បៈខ្មែរ ព្រោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាបុគ្គលមួយរូបដែលមានធនធាន ហើយក៏ជាអតីតអ្នកសិល្បៈមួយរួបដែរ។

ជួបជាមួយអ្នកសារព័ត៌មានស៊ីស៊ីថាមស៍ អ្នកនាង ខាត់ សុឃីម បាននិយាយថា អ្នកនាងជឿជាក់ថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អាចជួយទ្រទ្រង់វិស័យសិល្បៈបានប្រសើរ ព្រោះអ្នកឧកញ៉ា ម៉ៅ ចំណាន ជាបុគ្គលមួយរូបដែលមានធនធានច្រើន ក្នុងការទ្រទ្រង់អ្នកសិល្បៈ។ ក្នុងន័យនេះ មិនមែនមានន័យថា អ្នកសិល្បៈផ្សេងទៀត មិនល្អនោះទេ។

គួរបញ្ជាក់ថា សមាគមសិល្បករខ្មែរ បច្ចុប្បន្នមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន បានប្រកាសរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី ដើម្បីរកអ្នកបន្តដឹកនាំសមាគម ទៅថ្ងៃអនាគត ស្របតាមលក្ខន្តិកៈដែលសមាគមមាន និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ៕

Khcct banner

អត្ថបទទាក់ទង