Cctimesw1140xh150cm copy

«កូនផ្សោត»១ក្បាល ទម្ងន់១៤គីឡូក្រាម ស្លាប់ដោយសារជាប់មង នៅខេត្តក្រចេះ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ខេត្តក្រចេះ៖ កូនផ្សោតឈ្មោលមួយក្បាល ប្រវែងជាង១ម៉ែត្រ ទម្ងន់១៤គីឡូក្រាម បានស្លាប់ ក្នុងភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានចម្ងាយប្រមាណ១៦គីឡូម៉ែត្រពីអន្លង់កាំពី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រោយការធ្វើកោសល្យវិច្ឆ័យរបស់មន្រ្តីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថា កូនផ្សោតនេះ បានស្លាប់ដោយសារឧបករណ៍នេសាទមង ពីព្រោះមានស្លាកស្នាមក្រឡាមងលើដងខ្លួនផ្នែកខាងក្រោយ។ ចំពោះបញ្ហានេះ រដ្ឋបាលជលផលនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់និងដាក់ទោសទណ្ឌធ្ងន់ធ្ងរ ដល់អ្នកប្រព្រឹត្តល្មើសតាមច្បាប់ស្តីពីជលផល។

ជាមួយគ្នានេះ រដ្ឋបាលជលផល បានអំពាវនាវដល់ប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមផ្តល់ព័ត៌មានដល់សមត្ថកិច្ចនៅពេលឃើញមានអ្នកប្រើឧបករណ៍មងក្នុងអន្លង់ផ្សោត និងឧបករណ៍ឆក់ត្រី ដោយរដ្ឋបាលជលផល នឹងផ្តល់ជូននូវរង្វាន់លើកទឹកចិត្ត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង