Cctimesw1140xh150cm copy

ចិនអនុម័តឱ្យកម្ពុជានាំចូល«ផ្លែដូងស្រស់»ចូលទីផ្សាររបស់ខ្លួនជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖​ រដ្ឋាភិបាលនៃប្រទេសចិន នៅថ្ងៃទី ២០ កុម្ភៈ ម្សិលមិញ បានអនុម័តអនុញ្ញាតឱ្យប្រទេសកម្ពុជានាំចូល«ផ្លែដូងស្រស់»របស់ខ្លួនចូលទៅកាន់ទីផ្សារចិនជាផ្លូវការ។នេះបេីតាមស្ថានទូតចិនប្រចាំនៅកម្ពុជា​ ផ្សាយនៅលើគណនីផ្លូវការ WeChat របស់ខ្លួន។

ស្ថានទូតចិន បានគូសបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានគយចិន បានធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមចំការ ផ្លែឈើ​ និង រោងចក្រវេចខ្ចប់សម្រាប់ការនាំចេញផ្លែឈើកម្ពុជាទៅកាន់ប្រទេសចិន។ បញ្ជីនេះបានបន្ថែមបញ្ជីឈ្មោះថ្មីនៃចំការដែលបានចុះបញ្ជី និង រោងចក្រវេចខ្ចប់សម្រាប់ការនាំចេញ«ដូងស្រស់»របស់កម្ពុជាទៅកាន់ប្រទេសចិន ដែលមានសម្គាល់ថា ដូងស្រស់របស់កម្ពុជា បានបញ្ចប់គ្រប់នីតិវិធីសម្រាប់ការនាំចេញទៅប្រទេសចិន ដែលអាចនាំចេញទៅប្រទេសចិនបាន។

គួរបញ្ជាក់ថា នៅខែសីហា ឆ្នាំ ២០២៣ គយចិនបានធ្វើការត្រួតពិនិត្យការវិភាគហានិភ័យពីចម្ងាយលើដូងស្រស់របស់កម្ពុជាដែលនាំចេញទៅប្រទេសចិន ។នៅខែកញ្ញា រដ្ឋាភិបាលចិន និងកម្ពុជាបានចុះហត្ថលេខាលើ " ពិធីសារស្តីពីតម្រូវការរភូតគាមអនាម័យសម្រាប់ការនាំចេញដូងស្រស់" ។

នៅខែមករា ឆ្នាំ ២០២៤ គយចិន បានធ្វើការត្រួតពិនិត្យការអនុលោមតាមពិធីសារលើក្រុមហ៊ុនដូងស្រស់របស់កម្ពុជាដែលនាំចេញទៅប្រទេសចិន។កាលពីខែកុម្ភៈ គយចិន បានប្រកាសបញ្ជីក្រុមហ៊ុនកម្ពុជាដែលបានអនុម័តនាំចេញដូងស្រស់ទៅប្រទេសចិន ដែលចំណាយពេលតែជាងកន្លះឆ្នាំប៉ុណ្ណោះ។

គួរបញ្ជាក់ថា​ មកទល់ពេលនេះ កម្ពុជាមានផ្លែឈើធំៗចំនួន ៤ ដែលអាចនាំចេញទៅកាន់ប្រទេសចិនបានគឺ ចេក ស្វាយ ផ្លែមៀន និងដូងស្រស់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង