![](https://cdn.cc-times.com/kh.cc-times.com/media/44586/large/428650296_706396678324413_6553579309714708691_n.jpg?1708423827)
ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៤ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ១ ២០៩,១៤ ប៊ីលានរៀល(ប្រមាណជា ២៩៨,៥៥ លានដុល្លារ) ស្មើនឹង ៧,១៧% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ។
បើតាមរបាយការណ៍ ចំណូលពន្ធក្នុងខែមករា ឆ្នាំ២០២៤ ឃើញថាថយចុះចំនួន ៨,២៤ ប៊ីលានរៀល (ប្រមាណជា ២,០៣ លានដុល្លារ) ស្មើនឹង ០,៦៨% បើប្រៀបធៀបនឹងចំណូលពន្ធអាករប្រចាំខែមករា ឆ្នាំ២០២៣។
របាយការណ៍បញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៤ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(e-commerce) ប្រមូលបានចំនួន ៣៥,១១ ប៊ីលានរៀល (ប្រមាណ ៨,៦៧លានដុល្លារ)៕