កំពត៖ ស្នងការខេត្តកំពត នៅថ្ងៃទី១៨ កុម្ភៈ ២០២៤ បានឲ្យដឹងថា ស្លាកសញ្ញាកំណត់ល្បឿនបានយកទៅចាប់នៅតាមគោលដៅដែលបានកំណត់ហើយ។ នៅពេលចុះបាញ់ល្បឿនប្រសិនបើមន្ត្រីចរាចរណ៏របស់ស្នងការខេត្តកំពតណាម្នាក់លបលួចបាញ់ល្បឿនពីក្នុងឡានពីក្នុងកម្ពតព្រៃខុសពីគោលការណ៏ណែនាំ សូមថតឲ្យបាន លោកនិងអនុវត្តវិន័យកងកំលាំងនគរបាលជាតិចំពោះបុគ្គលដែលប្រព្រឹត្តខុស។
ចំពោះទីតាំងទាំង៣នោះរួមមាន៖
១. គោលដៅទី ០១ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 98-99) ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ។
២. គោលដៅទី ០២ (ចន្លោះបង្គោលគីឡូម៉ែ្រតលេខ 116-117) ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។
៣. គោលដៅទី ០៣ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 132-133) ស្ថិតក្នុង ភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។ នៅពេលអនុវត្តគឺមិនអនុវត្តទាំងបីគោលដៅព្រមគ្នានោះទេ គឺយើងខ្ញុំនិងបែងចែកវេនគ្នាដើម្បីចុះអនុវត្ត៕