Img 1426
Swift cc time

គម្រោង«ស្ថាបនាផ្លូវជាតិលេខ១០»ពីកោះកុង-បាត់ដំបងសម្រេចបានជាង៧៧%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និង ដឹកជញ្ជូន។

ភ្នំពេញ៖គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលលាតសន្ធឹងពីខេត្តកោះកុង ពោធិ៍សាត់ ដល់ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី ១៧ កុម្ភៈនេះ សម្រេចការសាងសង់បានជាង៧៧ភាគរយហើយ។នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និង ដឹកជញ្ជូន។

លោក ផន រឹម បានថ្លែងពីមោទកភាពមិនអាចកាត់ថ្លៃបាន នៃគម្រោងស្ថាបនាផ្លូវជាតិ លេខ១០ (កោះកុង,ពោធិ៍សាត់, បាត់ដំបង)ប្រវែងសរុប ១៩៨,៥១៨ គ.ម សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល ខណៈដែលស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់គ.ម ១២៨+៩០៥ សម្រេចបាន ៣៩,០០%។

បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ បានដំណើរការចាប់ផ្តើមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយស្រុកវាលវែង ខេត្តពោធិ៍សាត់។លោកថា គម្រោងរយៈពេលសាងសង់ៈ៤៨ ខែ+១៨ខែ=៦៦ខែ(ចាប់ផ្តើមថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩) បញ្ចប់ខែមិថុនា ២០២៥ ខណៈប្រភេទផ្លូវៈ Grade III, ក្រាលកៅស៊ូពីរស្រទាប់ (DBST),ប្រវែងផ្លូវ :១៩៨,៥១៨គម, ទទឹង: ៩ម៉ែត្រ។

គួរបញ្ជាក់ថា  គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ មានប្រវែងជាង១៩៧គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត ខេត្តបាត់ដំបង រហូតដល់ស្រុកវាលវែង និងឃុំអូរសោម ខេត្តពោធិ៍សាត់និងខេត្តកោះកុង។ ផ្លូវជាតិមួយខ្សែនេះ មានទទឹងតួផ្លូវ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ២ស្រទាប់ (DBST) ដែលសាងសង់ឱ្យមានស្ពានចំនួន២៨កន្លែង សរុបប្រវែង ​១ ៧២១,៤៦ម៉ែត្រ និងមានស្ពានខ្ពស់ជាងគេមួយកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ក៏ដូចជាមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ៕



Khcct banner

អត្ថបទទាក់ទង