Cctimesw1140xh150cm copy

«សត្វទន្សោង១ក្បាល»បានងាប់ក្រោយជាប់អន្ទាក់របស់ព្រានព្រៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សត្វទន្សោងមួយក្បាលបានងាប់ នៅថ្ងៃទី១៥ កុម្ភៈ ដោយសារជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងសហគមន៍ព្រៃឈើឆក់បាស់ ហើយក្រុមមន្រ្តីជំនាញបានខិតខំប្រឹងប្រែងជួយសង្រ្គោះ ប៉ុន្តែដោយសារការរងរបួសជើងមុខផ្នែកខាងស្ដាំធ្ងន់ធ្ងរខ្លាំង បានបណ្ដាលឱ្យសត្វទន្សោងនោះបានងាប់។

បើតាមខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឱ្យដឹងថា សត្វទន្សោងមួយក្បាលបានរងរបួសជើងមុខខាងស្តាំធ្ងន់ធ្ងរដោយសារជាប់អន្ទាក់របស់ព្រានព្រៃ នៅក្នុងសហគមន៍ព្រៃឈើឆក់បាស់ ខេត្តសៀមរាប។

សត្វទន្សោយនោះ ត្រូវបានមន្រ្តីជំនាញខិតខំប្រឹងប្រែងជួយសង្រ្គោះដោយបាញ់ថ្នាំសណ្តំរួចដឹកយកទៅព្យាបាល នៅក្នុងចម្ការពូជឈើគ្រញូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ប៉ុន្តែ ដោយសាររបួសធ្ងន់ធ្ងរខ្លាំងពេកសត្វទន្សោងនោះ បានងាប់នៅថ្ងៃទី ១៥ ខែកុម្ភ ឆ្នាំ២០២៤តែម្តង។ ចំពោះសាកសពរបស់សត្វទន្សោងនោះត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើយកទៅកប់ផងដែរ។

គួរបញ្ជាក់ថា សត្វទន្សោង គឺជាប្រភេទសត្វត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង