Cctimesw1140xh150cm copy

វិចិត្រករ​បារាំង​បង្កើត​«គំនូរ​​រំលេច​នូវ​រចនាប័ទ្ម​វប្បធម៌​ខ្មែរ»​លើ​ជញ្ជាំង​មន្ទីរពេទ្យ​គន្ធបុប្ផា​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Chifumi Krohom គឺជាវិចិត្រករ​របស់ប្រទេសបារាំង។រូបភាព៖ Chifumi Krohom 

សៀមរាប៖ លោក Chifumi Krohom គឺជាវិចិត្រករ​របស់ប្រទេសបារាំងម្នាក់ដែលបានរៀបចំរចនាបង្កើតជា​«គំនូរ​​រំលេច​នូវ​រចនាប័ទ្ម​វប្បធម៌​ខ្មែរ​»​ លើ​ជញ្ជាំង​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ស្នាដៃ​សិល្បៈ​នេះ បាន​ទាក់​ទាញ​ការចាប់អារម្មណ៍ជាខ្លាងដល់សាធារណជន ជាពិសេស ប្រជាពលរដ្ឋកម្ពុជាតាមបណ្តាញសង្គម។

លោក Chifumi Krohom បានមក​រស់​នៅក្នុង​ប្រទេស​កម្ពុជា ​តាំងពី​ឆ្នាំ​​ ២០១៣។ត្បិតជាជនជាតិបារំាង តែក្នុង​ការងារ​សិល្បៈ​របស់លោកចាប់អារម្មណ៍លើការ​បំផុសគំនិត​កើតចេញពី​ប្រវត្តិ​វប្បធម៌​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា ដូចជា​ គម្រោង​​បង្កើត​ស្នាដៃ​ «សិល្បៈ​ព្រះព្រហ្ម» បំផុសគំនិត​ពី​ចម្លាក់​សម័យអង្គរ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផាបច្ចុប្បន្ន។

គំនូរ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង ​​តាមផ្លូវ​ទៅ​ប្រាសាទអង្គរវត្ត គឺរៀបចំឡើងក្នុងការ​រំលេច​នូវ​រចនាប័ទ្ម​វប្បធម៌​ជាតិ​កម្ពុជាដែល​តម្រូវឱ្យធ្វើ​ការបន្ត​រយៈពេល​ ៣​ សប្តាហ៍​ដោយ​មិន​ឈប់សម្រាក​ ១ ​ថ្ងៃ​ ក្នុងគោលបំណង​ប្រាថ្នា​ដ៏​មុតមាំ​ក្នុងការ​បង្កើត​អ្វីមួយ​ដែល​ឆ្លើយតប​នឹង​សហគមន៍​មូលដ្ឋាន និង​ បន្ថែម​អត្តសញ្ញាណ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្នុង​ខេត្តសៀមរាប​។​នេះបើតាមការលើកឡើងរបស់លោក Chifumi Krohom។

បើតាមលោក Chifumi Krohom ផ្ទាំងគំនូរ​នេះ​មិន​ត្រឹមតែ​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​​ទាំង​ដើរតួ​ជា​ផ្លូវ​វប្បធម៌ ដោយរាល់​រចនាប័ទ្ម​ទាំង​អស់កើត​ចេញពី​ទម្រង់​វប្បធម៌​ខ្មែរ ជាពិសេស​ ​គឺកើតឡើងនៅក្នុងទីតាំង​ក្រុង​នៃ​ខេត្តសៀមរាប និង​ តំបន់​ប្រាសាទបុរាណ​របស់កម្ពុជា។

គួរបញ្ជាក់ថា ការជ្រើសរើសយកគំនូរព្រះព្រហ្មនៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និងគំនូរផ្សេងទៀត ដោយវិចិត្រករ​បារាំងរូបនេះ យល់ថាមន្ទីរពេទ្យ​គន្ធបុប្ផា គឺ​ជាម​ជ្ឈ​មណ្ឌល​សម្ភព​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​។ ដើម្បី​រក្សា​ភាព​អរូបី​មួយចំនួន​នៅក្នុង​ការ​រចនា​នេះ លោកបាន​រួមបញ្ចូល​នូវ​លម្អ ក្បាច់​ភ្ញីទេស ​តំណាងឱ្យ​រុក្ខជាតិ​រីកដុះដាល និង​ សម្បូរបែប​ដែល​បាន​រកឃើញ​នៅ​ជុំវិញ​ប្រាសាទ​ខ្មែរ ដែល​ទទួលបាន​ការ​កោត​សរសើរ​ពី​សំណាក់​សាធារណ​​ជន​៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង