Cctimesw1140xh150cm copy

គម្រោង«ព្រលានយន្តហោះតេជោ»សម្រេចការសាងសង់បានជាង៦៤%ចាយលុយអស់៩៣២លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) (ភ្នំពេញថ្មី) គិតត្រឹមថ្ងៃទី ៨ កុម្ភៈ ឆ្នាំ២០២៤នេះ បានសម្រេចការងារសាងសង់ ៦៤.១% (ភាគរយ)នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន ៩៣២ លានដុល្លារអាម៉េរិក។នេះបើតាមការអះអាងពីលោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល។

យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា លទ្ធផលការងារសាងសង់ដែលក្រុមហ៊ុនសម្រេចបាន(ដំណាក់កាលទី១)គិតត្រឹមថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២៤ មានចំនួន ៦៤.១%(ភាគរយ)នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន ៩៣២ លានដុល្លារ។ រីឯការកសាងសង់ផ្លូវតភ្ជាប់ពី មហាវិថីសម្តេច កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាស យានដ្ឋានដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥ គ.ម សម្រេចបាន៨៥% ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំឆ្នាំ២០២៤ (ដំណាក់កាលទី១) (យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC/Cambodia Airport Investment Co.,Ltd ) បើគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) នឹងគ្រោងដាក់ឲ្យដំណើរការ នៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥។នេះបើយោងតាមលោក ស៊ិន ចាន់សិរីវុត្ថា បានប្រាប់ ស៊ីស៊ីថាមស៍ នៅថ្ងៃទី ១៥ កុម្ភៈនេះ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង