Cctimesw1140xh150cm copy

«ជណ្តើរឈើនៅរួតទី២»នៃប្រាសាទអង្គរវត្ត កំពុងធ្វើការជួសជុល

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ជណ្តើរឈើនៅរួតទី២ នៃជណ្តើរជ្រុងខាងត្បូង និងជ្រុងខាងជើងរបស់ប្រាសាទអង្គរវត្ត ដែលបានពុកផុយ ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុល ដើម្បីពង្រឹងគ្រប់កាំទាំងអស់នៃជណ្តើរឱ្យរឹងមាំឡើងវិញ។

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ (TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តជួសជុលជណ្តើរឈើនៅរួតទី២ នៃជណ្តើរជ្រុងខាងត្បូង និងជ្រុងខាងជើងរបស់ប្រាសាទអង្គរវត្ត ដែលមានប្រវែងទទឹង២.៧០ម៉ែត្រ និងមានកម្ពស់១១ម៉ែត្រ។

ការងារជួសជុលជណ្តើរឈើនៅរួតទី២របស់ប្រាសាទអង្គរនេះ លោក ប៊ូ ផានេត ប្រធានក្រុមការងារជួសជុលជណ្តើរឈើនៅប្រាសាទអង្គរវត្ត (TSC) បានឱ្យដឹងថា ក្រុមការងារបានផ្លាស់ប្តូរឈើថ្មី ដូចជាកូនគីង្គក់ដែលទ្រកាំជណ្តើរមួយចំនួនដែលបានពុកផុយ និងពង្រឹងគ្រប់កាំទាំងអស់នៃជណ្តើរឱ្យរឹងមាំឡើងវិញ។

លោក ប៊ូ ផានេត បញ្ជាក់ថា គោលបំណងសំខាន់នៃការជួសជុលពង្រឹងជណ្តើរឈើនេះ ក៏នឹងធ្វើឱ្យជណ្តើរមានភាពរឹងមាំ ផ្តល់នូវសុខសុវត្ថិភាពរបស់ភ្ញៀវទេសចរដែលដើរឡើងចុះទៅទស្សនានៅរួតបាកាណ ដោយហេតុថា ទីតាំងនេះមានចំណោទខ្ពស់ផង និងដើម្បីអាចឈានទៅដល់ការដំឡើងបង្កាន់ដៃនាពេលខាងមុខផង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង