ភ្នំពេញ៖ ក្រុមហ៊ុន កសិដ្ឋាន និងសហគមន៍ជិត២០ នឹងចូលរួមដាក់តាំងបង្ហាញផលិតផលកសិកម្មនៅក្នុងកម្មវិធីពិពណ៌នៅមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ។ ផលិតផលដែលនឹងដាក់តាំងលក់មានច្រើនមុខដូចជា ទឹកដោះគោស្រស់ ម្រេច បន្ថែសុវត្ថិភាព បន្ថែសរីរាង្គ ស្ករត្នោត តែ ផ្លែឈើសម្ងួត ដំណាប់ផ្លែឈើ បុកត្រីឆ្អើរ ប្រហុកឡាប រុក្ខជាតិលម្អជាច្រើនប្រភេទទៀត។