681 ezgif.com resize
Swift cc time

ភ្ញៀវទេសចរជាង១លាននាក់ដើរកម្សាន្តឱកាសចូលឆ្នាំចិន ខណៈខេត្តព្រះសីហនុបន្តជាប់លេខ១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានអ្នកទេសចរដើរលេងកម្សាន្តតាមបណ្តាគោលដៅទេសចរណ៍នានា ទូទាំងប្រទេស សរុបចំនួន ៖ ១ ០៥១ ៤៧២ នាក់ ក្នុងនោះ អ្នកទេសចរជាតិ មានចំនួន ៖ ៩៩៣ ៩៩១ នាក់ និង អ្នកទេសចរបរទេស មានចំនួន ៥៧ ៤៨១ នាក់។

យោងតាមរបាយការណ៍ ក្នុងចំណោមភ្ញៀវទេសចរ១ ០៥១ ៤៧២ ក្នុងនោះខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដោយមានចំនួន ២៩ ៤៣០១ នាក់តាមពីក្រោយដោយខេត្តសៀមរាប មានចំនួន១១៧៦៧៧នាក់ និង ខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបានភ្ញៀវទេសចរចំនួន ៨៩៤៤៦នាក់។

ចំណែកខេត្តដែលមានភ្ញៀវទេសចរតិចជាងគេ គឺមានខេត្តត្បូងឃ្មុំ មានចំនួន ១៦៦៥នាក់ ខេត្តព្រៃវែង ១៨៧១ និង ខេត្តកំពង់ធំ មាន ៣៨៩៥នាក់។


សូមអបអរសាទរខេត្តព្រះសីហនុ ❤️ ជាប់ចំណាត់ថ្នាក់លេខ ១

Khcct banner

អត្ថបទទាក់ទង