Cctimesw1140xh150cm copy

កែបទទួលបាន«ភ្ញៀវទេសចរ»ជាង៧ម៉ឺនាក់ក្នុងឱកាសចូលឆ្នាំចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ភ្ញៀវទេសចរមុជទឹកលេងកម្សាន្តនៅឆ្នេរកែប ក្នុងក្រុងកែប ខេត្តកែប ឆ្នាំ២០២៤។រូបភាព៖មន្ទីរព័ត៌មានខេត្តកែប

កែប៖ ក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម រយៈពេល៣ថ្ងៃចាប់ពីថ្ងៃ៩កុម្ភៈ ដល់ ១១កុម្ភៈ២០២៤ មានភ្ញៀវទេសចរណ៍ជាតិ និងបរទេសមកលេងកម្សាន្ត នៅក្នុងខេត្តកែបមានចំនួនជាង ៧ម៉ឺននាក់។នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកែបផ្តល់ជូនដល់ ស៊ីស៊ីថាមស៍។

យោងតាមរបាយការណ៍ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃ៩កុម្ភៈ ដល់ ១១កុម្ភៈ២០២៤ មានភ្ញៀវទេសចរជាតិ និង បរទេសមកលេងកម្សាន្ត នៅក្នុងខេត្តកែបមានចំនួន ៧ ៣១៤៥នាក់ កើនឡើង ជាង៨ភាគរយបើប្រៀបធៀបជាមួយឆ្នាំ២០២៣។ក្នុងនោះ ភ្ញៀវទេសចរជាតិ មាន៧ ២៤៩៤នាក់ និង ភ្ញៀវអន្តរជាតិមានចំនួន ៦៥១ នាក់។

ការកើនឡើងនៃចំនួនភ្ញៀវទេសចរនៅក្នុងខេត្តកែបពេលនេះ គឺដោយសារការៀបចំនូវហេត្ថារចនាសម្ព័ន្ធ តាមតំបន់ឆ្លេរនានាបានល្អ អមជាមួយការបង្កើតនូវទីកន្លែងសម្រាប់ឱ្យភ្ញៀវទេសចរដើរលេខកម្សាន្តពេលសម្រាកពីការងារ។

គួរបញ្ជាក់ថា កែប គឺជាខេត្តតូចជាងគេ ក្នុងចំណោមជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា។ មានផ្ទៃដីតូចមែនពិត ប៉ុន្តែខេត្តកែប ដែលបង្កើតឡើងនៅឆ្នាំ២០០៨នេះ មានសក្តានុពលយ៉ាងច្រើនសម្បូរបែបដល់ទៅ៣៥កន្លែង ដែលមានឆ្នេរកែប, តំបន់សក្តានុពលកោះ, បាតសមុទ្រ ក៏ដូចជាសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងកសិ-ទេសចរណ៍ជាច្រើនទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង