Cctimesw1140xh150cm copy

ព្រះមហាក្សត្រតែងតាំងសម្តេច យ៉ន សេងយៀត ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យព្រះសីហនុរាជ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងសម្តេចព្រះមហាអរិយវង្ស បណ្ឌិតយ៉ន សេងយៀត ជាព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យព្រះសីហនុរាជ។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិតយ៉ន សេងយៀត បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញទស្សនវិជ្ជាពុទ្ធសាសនា នៅសាកលវិទ្យាល័យ Buddhist and Pali University ប្រទេសស្រីលង្ក, ថ្នាក់អនុបណ្ឌិតជំនាញទស្សនវិជ្ជាពុទ្ធសាសនា នៅសាកលវិទ្យាល័យ Kelaniya University ប្រទេសស្រីលង្ក , ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្ត្រនយោបាយ រាជបណ្ឌិត្យសភាកម្ពុជា, ថ្នាក់ក្រោយបណ្ឌិត Post-Doctoral Fellowship ទស្សនវិជ្ជាពុទ្ធសាសនា នៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក

សម្តេចព្រះមហាអរិយវង្ស បណ្ឌិតយ៉ន សេងយៀត មានប្រវត្តិការងារ ជាសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពីឆ្នាំ២០០៦ ដល់ពេលច្ចុប្បន្ន, ជាអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, ជាលេខាផ្ទាល់ និងជាអ្នកបកប្រែភាសាសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និងជាព្រះបាឡាត់គណរាជធានីភ្នំពេញផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង