681 ezgif.com resize
Swift cc time

ចូលកាន់តំណែង៥ខែ សម្តេច ហ៊ុន ម៉ាណែត ទាក់ម៉ូយ«វិនិយោគ»ប្រមាណ១៧២គម្រោង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់ពីខែសីហា ឆ្នាំ២០២៣មកដល់ពេលនេះ គឺបានទាក់ម៉ូយបានប្រមាណ១៧២គម្រោង មានទុនវិយោគ ជិត៤ពាន់ លានដុល្លារ និង អាចបង្កើតការងារជូនកូនចៅប្រជាពលរដ្ឋជាង១៩ម៉ឺនកន្លែង។ សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ នារសៀលថ្ងៃទី០៨ ខែកុម្ភៈនេះ។

ថ្លែងក្នុងអង្គពិធីនេះ សម្ដេច ហ៊ុន ម៉ាណែត បានចាត់ទុកវត្តមានរបស់សម្ដេចនៅក្នុងវេទិការធុរកិច្ច គឺជាការទាក់ម៉ូយ ដើម្បីទាក់អ្នកវិនិយោគឱ្យមករកស៊ីនៅកម្ពុជា។ សម្ដេចបានអះអាងថា ចូលកាន់តំណែងរយៈពេលជាង៥ខែមកនេះ សម្ដេចបានដើរទាក់ម៉ូយ តាំងពីទ្វីបអាស៊ី ដល់ទ្វីបអឺរ៉ុប ដល់អាម៉េរិក។ សម្ដេចក៏បានបង្ហើបថា នៅខែមីនា សម្ដេចនឹងទៅទាក់ម៉ូយនៅក្នុងប្រទេសអូស្ត្រាលី ឱ្យមកវិនិយោគនៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង