Cc time web banner 054637

ផ្សារអូឬស្សី៖ពលរដ្ឋសម្រុកមកទិញ«គ្រឿងរណ្ដាប់សែន»ទុកសម្រាប់ពិធីបុណ្យចូលឆ្នាំចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរកាត់ចិន ជាច្រើននាក់ នៅថ្ងៃទី ៨​ កុម្ភៈនេះ បាននាំគ្នាសម្រុកមកទិញ«គ្រឿងរណ្ដាប់សែន» ទុកសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននឹងចូលមកដល់នៅថ្ងៃទី ៩ កុម្ភៈស្អែកនេះ។ចំនួននេះច្រើនជាងរាល់ឆ្នាំ។នេះបើតាមក្រុមអាជីវករថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ស៊ីស៊ីថាមស៍។

ផ្សារអូឬស្សី គឺជាផ្សារបោះដុំដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ ដោយមានសកម្មភាពមមាញឹកទាំងអ្នកលក់ និងអ្នកទិញ ដែលភាគច្រើនផ្ដោតលើការទិញគ្រឿងដង្វាយផ្សេងៗសម្រាប់ការសែនព្រេន ជាពិសេស ការតុបតែងផ្ទះសំបែង នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន។

ក្រុមអាជីវករលក់ដូរ ក្នុងផ្សារអូឬស្សី បានប្រាប់ស៊ីស៊ីថាមស៍ ប្រជាពលរដ្ឋខ្មែរកាត់ចិន បានសម្រុកមកទិញគ្រឿងរណ្តាប់សែនតាំងពីព្រឹក ហើយចំនួនច្រើនប្រប្រៀបធៀបជាមួយឆ្នាំមុន។ការនាំគ្នាមកទិញទំនិញយ៉ាងច្រើនកុះករ ដែលធ្វើឱ្យផ្សារទាំងមូលមានមនុស្សច្រើនកោះករខុសពីថ្ងៃធម្មតា។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង