Cctimesw1140xh150cm copy

ក្រុមហ៊ុនបារាំងនឹងសាងសង់«ស្ថានីយ៍អ្នកដំណើរថ្មី»នៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានបារាំង VINCI Airports ដែលវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ប្រកាសនឹងសាងសង់ស្ថានីយ៍អ្នកដំណើរថ្មីនៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ខាងមុខ។នេះជាការលើកឡើងរបស់លោក Emmanuel MENANTEAU ប្រធានប្រចាំតំបន់ នៃក្រុមហ៊ុន VINCI Airports នៅក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ប្រាប់ ស៊ីស៊ីថាមស៍ថា គម្រោងរបស់ក្រុមហ៊ុនបារាំងនេះ អាចនឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៤ ឬ ចុងឆ្នាំ២០២៤។លោកថា តាមការវាយតម្លៃ គម្រោងនេះមិនអាចរួចរាល់នៅ ឆ្នាំ២០២៦បានទេ បើសិនមិនមានអ្វីប្រែប្រួលនោះទេ គម្រោងសាងសង់ស្ថានីយ៍អ្នកដំណើរថ្មីនៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ នឹងបញ្ចប់នៅឆ្នាំ២០២៧ ព្រោះនៅមានការងារបន្ទាប់បន្សំមួយចំនួនទៀតដែលត្រូវការរយៈពេលចន្លោះពី២-៣ឆ្នាំ ដើម្បីបញ្ចប់ការងារទាំងស្រុង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង