Cctimesw1140xh150cm copy

ភ្នាក់ងារKOTRAរបស់កូរ៉េគ្រោងរៀបចំវេទិកា«ជំរុញនិងទាក់ទាញវិនិយោគ»មកកាន់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ភ្នាក់ងារជំរុញវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) មានបំណងរៀបចំវេទិកាជំរុញ និងទាក់ទាញវិនិយោគមកកាន់កម្ពុជានាពេលដ៏ខ្លីខាងមុខ សំដៅបញ្ជ្រាបការឈ្វេងយល់ដល់ធុរជន និងវិនិយោគិនកូរ៉េអំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។ គោលបំណងនេះត្រូវបានបង្ហាញឡើងនាឱកាសពិភាក្សាការងាររវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាមួយលោក Hacheong Yun អគ្គនាយក KOTRA ភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។

កិច្ចពិភាក្សាការងារនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការចំពោះមុខពាក់ព័ន្ធនឹងសកម្មភាពជំរុញ និងទាក់ទាញវិនិយោគមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនេះ លោក សួន សុផល បានថ្លែងអំណរគុណជូនចំពោះភាគីមិត្តដែលមានបំណងរៀបចំវេទិកាជំរុញ និងទាក់ទាញវិនិយោគមកកាន់កម្ពុជានាពេលដ៏ខ្លីខាងមុខ សំដៅបញ្ជ្រាបការឈ្វេងយល់ដល់ធុរជន និងវិនិយោគិនកូរ៉េអំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកមានសុទិដ្ឋិនិយមថា វេទិកានាពេលខាងមុខនឹងពាំនាំមកនូវផ្លែផ្កាវិជ្ជមានសម្រាប់រុញច្រានរំហូរវិនិយោគពីកូរ៉េមកកាន់កម្ពុជាឱ្យកាន់តែមានកំណើនគួរឱ្យកត់សម្គាល់។

ជាការឆ្លើយតប សមភាគីបានសម្តែងនូវការពេញចិត្តជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពគាំទ្រនានា។ ក្នុងស្មារតីនេះ សមភាគីបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាផែនការសកម្មភាពជំរុញ និងទាក់ទាញវិនិយោគនឹងសម្រេចជោគជ័យតាមការគ្រោងទុក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង