Cctimesw1140xh150cm copy

គម្រោងសាងសង់ជាច្រើននៅ«ព្រលានយន្តហោះអន្តរជាតិតារាសាគរ»ជាប់គាំង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កោះកុង៖ គម្រោងសាងសង់ជាច្រើនក្នុង«អាកាសយានដ្ឋានអន្តរជាតិតារាសាគរ»ក្នុងខេត្តកោះកុង ត្រូវបានជាប់គាំង និង ផ្អាកដំណើរជាបន្តបន្ទាប់។ការជាប់គាំងនេះ ដោយសារតែវិបត្តិវិស័យហិរញ្ញវត្ថុ ក្រោយក្រុមហ៊ុនវិនិយោគព្រលានយន្តហោះអន្តរជាតិនេះ សហរដ្ឋអាម៉េរិក​ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​។

យោងតាមរបាយការណ៍ពីវឌ្ឍនភាព«អាកាសយានដ្ឋានអន្តរជាតិតារាសាគរ» គិតមកត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ការដ្ឋាន​សាង​សង់នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅបន្ត ប៉ុន្តែពុំមានការ ប្រែប្រួលគួរអោយកត់សំគាល់ឡើយ ពោលគឺក្នុងដំណើរការសាងសង់ រប៉េះរប៉ស់មានកម្មករចំនួនតិចតួច។

បើតាមប្រភពពីតំណាងក្រុមហ៊ុន បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងជួបបញ្ហាខាងវិស័យហិរញ្ញវត្ថុ ហើយវិបត្តិនេះបាននាំឱ្យគម្រោង​សាងសង់ជាច្រើនត្រូវបានជាប់គាំងមិនដំណើរការសាងសង់របស់ខ្លួន។បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំក្រុមហ៊ុន និង ក្រុមការងាររបស់ក្រុមហ៊ុនបានត្រឡប់ទៅចិនវិញ ក្រោមហេតុផងថាដោយសារត្រូវវិស្សមកាល ក្នុងឱកាសចូលឆ្នាំចិន។

គួររំលឹកដែរថា អាកាសយានដ្ឋាន តារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាការវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ។នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ អាម៉េរិក បានសម្រេច​ដាក់​បញ្ចូលក្រុមហ៊ុននេះក្នុង​បញ្ជីខ្មៅ​របស់ខ្លួន ក្រោមហេតុផលថា រំលោភសិទ្ធិមនុស្ស តាមរយៈបង្ខំ​ឲ្យ​ប្រជាជន​កម្ពុជា​ចាកចេញពីដីធ្លី​របស់ពួកគេ និង​ បាន​បំផ្លិចបំផ្លាញ​បរិស្ថាន នាំ​ឲ្យ​ប៉ះពាល់ដល់​ការប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​សហគមន៍​មូលដ្ឋាន។

តែយ៉ាងណាក៏ដោយ ក្រុមហ៊ុនទទួលសិទ្ធិវិនិយោគ បានជំទាស់យ៉ាងខ្លាំងទៅនឹងការសម្រេចដាក់ទណ្ឌកម្មរបស់ក្រសួងសេដ្ឋកិច្ចអាម៉េរិក ដោយចាត់ទុកថា ការចោទប្រកាន់ទាំងអម្បាម៉ាន គឺជាការមិនអើពើនឹងការពិត ហើយប្រឌិតរឿងតែមាត់។ក្រុមហ៊ុន អះអាង វិធានការនេះ ជាការគៀបសង្កត់របស់រដ្ឋាភិបាលអាម៉េរិកទៅលើការវិនិយោគស្របច្បាប់របស់សហគ្រាសចិននៅកម្ពុជា ហើយជាការរំលោភបំពានទាំង​ស្រុងលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង