Cctimesw1140xh150cm copy

ក្រសួងព័ត៌មានសរសើរពី«គុណភាពព័ត៌មាន»ស៊ីស៊ីថាមស៍ ហើយបន្តប្រឹងប្រែងទៀតដើម្បីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី០២ កុម្ភៈ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំសារព័ត៌មាន ស៊ីស៊ីថាមស៍(The Cambodia China Times)ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ។ ជាជំនួបរៀបចំឡើង ចំពេលដែលសារព័ត៌មានស៊ីស៊ីថាមស៍ ប្រារព្ធខួប៦ឆ្នាំរបស់ខ្លួនសម្រាប់គេហទំព័រព័ត៌មានភាសាចិន និង ខួប៤ឆ្នាំនៃគេហទំព័រព័ត៌មានភាសាខ្មែរ។ ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសើរពីការផលិតព័ត៌មានរបស់សារព័ត៌មាន ស៊ីស៊ីថាមស៍ ទាំងភាសាខ្មែរ និងចិន ថាជាព័ត៌មានមាន គុណភាព និង វិជ្ជាជីវៈល្អ។

ក្នុងជំនួបសម្តែងការគួរសមនោះ លោក ផ្លុង វិចិត្រ ស្ថាបនិក និង អគ្គនិពន្ធនាយកសារព័ត៌មាន ស៊ីស៊ីថាមស៍ បានរាយការណ៍ពីសកម្មភាពការងាររបស់សារព័ត៌មានស៊ីស៊ីថាមស៍ ជូនរដ្ឋមន្ត្រី ដែលភាសាចិន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ និង ភាសាខ្មែរបង្កើតឡើងនៅឆ្នាំ២០២០។ ក្នុងរយៈពេលបច្ចុប្បន្ននេះ ស៊ីស៊ីថាមស៍ បានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការ«ផលិតព័ត៌មាន»ប្រកបដោយគុណភាព ក្រមសីលធម៌ វិជ្ជាជីវៈ និង បានក្លាយជាបណ្តាញព័ត៌មានដែលទទួលបានទំនុកចិត្តពី រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្គាល់ច្បាស់ពីសារព័ត៌មាន ស៊ីស៊ីថាមស៍ ព្រោះលោកក៏ជាអ្នកតាមដាន និង ចូលចិត្តអានព័ត៌មានស៊ីស៊ីថាមស៍ម្នាក់ដែរ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសើរពីការផលិតព័ត៌មានរបស់ស៊ីស៊ីថាមស៍ ជាព័ត៌មានដែលមានគុណភាព មានក្របសីលធម៌វិជ្ជាជីវៈល្អ។

បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងបរិបទនៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា បាននាំឱ្យប៉ះពាល់ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជាពិសេស ស្ថាប័នព័ត៌មានបែបប្រពៃណីមានជាអាទិ៍ កាសែត ទស្សនាវដ្ឋី វិទ្យុ ទូរទស្សន៍ជាដើម ដោយសារតែការខាតបង់ខ្វះពាណិជ្ជកម្ម។

ក្នុងបរិបទបច្ចុប្បន្នដើម្បីឈរជើងបានយូរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់នូវដំបូន្មានគន្លឹះមួយចំនួន ទី១៖ ការផលិត មាតិកាព័ត៌មាន ទាក់ទាញ់អ្នកអាន។ជាមាតិកាមាន គុណភាព ក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ មិនមែនបោកប្រាស់អូសទាញ់អ្នកអាននោះទេ។ទី២៖ ការប្រកួតប្រជែងល្បឿននៃការបញ្ជូនព័ត៌មាន នៅពេលទទួលបានព័ត៌មានល្អហើយ ការបញ្ជូនព័ត៌មាននោះលឿនរហ័សដល់ដៃអ្នកអាន គឺនឹងទទួលបានជោគជ័យ។

ក្នុងឱកាសខួប៦ឆ្នាំស៊ីស៊ីថាមស៍ ភាសាចិន និង ៤ ឆ្នាំ ស៊ីស៊ីថាមស៍ ភាសាខ្មែរ ជា លោក នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យអង្គភាពសារព័ត៌មាន ស៊ីស៊ីថាមស៍(The Cambodia China Times)បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានទំនុកចិត្តកាន់ តែខ្លាំងពីប្រជាពលរដ្ឋកម្ពុជា និង ក្លាយជាប្រព័ន្ធផ្សព្វផ្សាយ ដ៏រឹងមាំងបម្រើដល់ប្រយោជន៍របស់កម្ពុជានៅថ្ងៃអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង