Cctimesw1140xh150cm copy

បុរសម្នាក់របួសធ្ងន់ដោយការ«ផ្ទុះមីនតោន»ក្នុងចម្ការមួយនៅខេត្តបាត់ដំបង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរដោយសារការផ្ទុះមីនតោន ខណៈពេលដែលជនរងគ្រោះកំពុងគាស់ល្មៀតនៅក្នុងចម្ការ ដែលស្ថិតនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី៤ ខែកុម្ភៈ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរថយន្តយោធា។

បើតាមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានឲ្យដឹង កាលពីថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៤នេះ មានករណីផ្ទុះមីនប្រឆាំងមនុស្ស (ប្រភេទ ៦៩) ដែលជាសំណល់សង្គ្រាម បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ខណៈពេលដែលជនរងគ្រោះកំពុងគាស់ល្មៀតនៅក្នុងចម្ការ។

សូមជម្រាបថា នេះជាសោកនាដកម្មនៃសំណល់ជាតិផ្ទុះពីសង្រ្គាមដែលគ្រោះថ្នាក់ និងអសន្តិសុខសុវត្ថិភាពដល់ប្រជាកសិកររស់នៅតាមជនបទដាច់ស្រយាលនិង រាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង