681 ezgif.com resize
Swift cc time

មេធាវីមួយក្រុមប្រកាសផ្តល់សេវា«មេធាវី»ឥតគិតថ្លៃ ដល់គ្រូបង្រៀនរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមហ៊ុនមេធាវី និងការិយាល័យមេធាវីស្ម័គ្រចិត្តមួយចំនួន បានប្រកាសផ្តល់សេវា«មេធាវីគ្រូបង្រៀន» ឥតគិតថ្លៃដល់គ្រូបង្រៀន សម្រាប់គ្រូសាលាបឋម និង គ្រូវិទ្យាល័យ ទាំងគ្រូក្របខ័ណ្ឌនិង គ្រូកិច្ចសន្យា ទាំងគ្រូកំពុងបំពេញការងារ និងអតីតគ្រូ។ នេះបើតាមការបង្ហោះផ្សាយរបស់គណនីហ្វេសប៊ុកមានឈ្មោះថា ឈីវ ភិរម្យ។

តាមរយៈការបង្ហោះរូបភាព ភ្ជាប់ជាមួយនឹងសំណេររបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា ឈីវ ភិរម្យ បានរៀបរាប់ថាគ្រូបង្រៀនលះបង់ច្រើនណាស់ ដើម្បីសង្គមជាតិ ហើយមេធាវីក៏កើតចេញពីគ្រូបង្រៀនដែរ។ ខ្ញុំ និង ក្រុមហ៊ុនមេធាវី និងការិយាល័យមេធាវីមួយចំនួនស្ម័គ្រចិត្តធ្វើជាមេធាវីរបស់គ្រូបង្រៀន ទាំងសម្រាប់គ្រូសាលាបឋម និង គ្រូវិទ្យាល័យ ទាំងគ្រូក្របខ័ណ្ឌនិង គ្រូកិច្ចសន្យា ទាំងគ្រូកំពុងបំពេញការងារ និងអតីតគ្រូបង្រៀន សម្រាប់តែគ្រូបង្រៀនរដ្ឋតែប៉ុណ្ណោះ។

ក្នុងខ្លឹមសារសំណេរនោះ បានបញ្ជាក់ថា សេវា «មេធាវីគ្រូបង្រៀន» នឹងផ្តល់ជូន (1) ការប្រឹក្សាដោយមិនគិតសេវាមេធាវីលើគ្រប់ករណីទាំងអស់ (2) ជួយធ្វើឯកសារទិញលក់ ឬជួល ដោយមិនគិតសេវាមេធាវី (3) ផ្តល់ការការពារនៅតុលាការដោយមិនគិតសេវាមេធាវី (ក្រោមលក្ខខ័ណ្ឌមួយចំនួន)។

បន្ថែមនេះ ក្រុមមេធាវីគ្រូបង្រៀនមានការជឿជាក់លើការអប់រំ និងចូលរួមគាំទ្រលើកទឹកចិត្តគ្រូបង្រៀន ជាមួយរាជរដ្ឋាភិបាល តាមរយៈការងារច្បាប់ជូនដល់គ្រូបង្រៀនរដ្ឋទាំងអស់៕

Khcct banner

អត្ថបទទាក់ទង