ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២ កុម្ភៈនេះ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ។ការណែមនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
ជាមួយគ្នានោះ សម្តេចក៏បានណែនាំឱ្យក្រសួងព័ត៌មាន សហការជាមួយក្រសួងសុខាភិបាល និង ក្រសួងពាណិជ្ជកម្ម ដឹកនាំបង្កើតក្រមប្រតិបត្តិមួយជាក់លាក់ ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
គួរបញ្ជាក់ថា បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៅពេលនេះ គឺបន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាញឹកញាប់ដែលបង្ករឡើងដោយគ្រឿងស្រវឹង ហើយការផ្សព្វផ្សាយគ្រឿងស្រវឹងនៅកម្ពុជា ដូចការបង្ហាញរូបភាពយុវជនពិសាស្រាបៀរត្រូវរង្វាន់នៅលើកញ្ចក់ទូរទស្សន៍ជាដើម៕