Cctimesw1140xh150cm copy

អាជ្ញាធរជាតិអប្សរាធ្វើពិធីបួងសួងតាមបែបសាសនាក្រោយបញ្ចប់ការដ្ឋាននៅប្រាសាទគោកបល្ល័ង្ក

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា រួមជាមួយអាជ្ញាធរមូលដ្ឋាន ពលរដ្ឋរស់នៅជុំវិញប្រាសាទគោកបល្ល័ង្ក កាលពីថ្ងៃទី១ កុម្ភៈ បានប្រារព្ធធ្វើពិធីបួងសួងសុំសេចក្តីសុខ បន្ទាប់ពីបានបញ្ចប់ការសម្អាតទីទួល កាប់ឆ្ការព្រៃ និងស្តារកសិន្ធុទឹក នៅប្រាសាទគោកបល្ល័ង្គ ដើម្បីអភិរក្សទីទួលបុរាណដ្ឋានមួយនេះ នេះ ចៀសវាងការបាត់បង់ ទុកជាកេរដំណែលដូនតាខ្មែរបានបន្សល់ទុក សម្រាប់កូនចៅគោរពបូជា។

ប្រាសាទគោកបល្ល័ង្ក ក្រោយពីសម្អាត រៀបចំរួចរាល់នៅលើទីទួលនៃប្រាសាទគោកបល្ល័ង្កនេះ នឹងមិនក្លាយជាទីកន្លែងចោលសំរាម និងគំនរបាក់បែកផ្សេងៗដែលប្រជាពលរដ្ឋឈប់ប្រើប្រាស់ មកបោះចោលនៅទីនេះទៀតឡើយ។ បន្ទាប់ពីបានបញ្ចប់ការសម្អាតទីទួល កាប់ឆ្ការព្រៃ និងស្តារកសិន្ធុទឹក នៅប្រាសាទគោកបល្ល័ង្គ អាជ្ញាធរជាតិអប្សរា បានប្រារព្ធធ្វើពិធីបួងសួងសុំសេចក្តីសុខ។

សូមជម្រាបថា ប្រាសាទគោកបល្ល័ង្ក មានទីតាំងស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប។ ក្រោយមានការរាយការណ៍ អំពីការរំលោភបំពាន ដោយចាក់ដីលុបទៅលើកសិន្ធុទឹកជាប់នឹងទួលនៃប្រាសាទ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋាន ដោយបានធ្វើកំណាយរៀបចំវត្ថុដែលនៅសេសសល់មួយចំនួនរក្សាទុកនៅទីតាំងដើម ដើម្បីកិច្ចការងារអភិរក្ស និងជាការគោរពបូជាពីសំណាក់ប្រជាពលរដ្ឋ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង