Cctimesw1140xh150cm copy

សហភាពអឺរ៉ុបគាំទ្រកម្ពុជា ការពារប្រព័ន្ធអេកូឡូហ្ស៊ី និងជីវៈចម្រុះបឹងទន្លេសាប

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជាឱ្យដឹងថា សហភាពអឺរ៉ុបគាំទ្រប្រទេសកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមជាច្រើនទាក់ទងនឹងបឹងទន្លេសាប ដើម្បីជួយសហគមន៍មូលដ្ឋាន និងអាជ្ញាធរក្នុងការពង្រឹងការគ្រប់គ្រងធនធានទឹក អភិវឌ្ឍកសិកម្ម និងការនេសាទ ទឹកសាបប្រកបដោយចីរភាព រួមទាំងការស្តារ និងការពារ ប្រព័ន្ធអេកូឡូហ្ស៊ី និងជីវៈចម្រុះបឹងទន្លេសាប។

ការអភិរក្សជីវៈចម្រុះគឺជាស្នូលនៃសកម្មភាពរបស់ប្រទេសបារាំងនៅកម្ពុជា។ តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (IRD) ប្រទេសបារាំងគាំទ្រជាពិសេសការកាពារជួរភ្នំក្រវាញ ការអភិរក្សតំបន់ជីវៈចម្រុះខេត្តមណ្ឌល គិរី និងព្រះវិហារ និងការការពារតំបន់សើម។ គំនិតផ្តួចផ្តើមមួយចំនួនធ្វើឡើងក្នុងកម្រិតតំបន់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង