681 ezgif.com resize
Swift cc time

«អាងទឹកដងកាំបិត»នឹងជំរុញសក្តានុពលវិស័យកសិកម្មក្នុងខេត្តកំពង់ធំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ

កំពង់ធំ៖ អាងទឹកដងកាំបិត ក្នុងស្រុកសណ្តាន់ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការជំរុញសក្តានុពលវិស័យកសិកម្មក្នុងខេត្តកំពង់ធំ និងខេត្តពាក់ព័ន្ធឲ្យកាន់តែរីកចម្រើន ជាពិសេស គឺការចូលរួមជំរុញការអនុវត្តគោលនយោបាយ ជំរុញផលិតផលស្រូវ និងការនាំចេញអង្ករ របស់រាជរដ្ឋាភិបាល ឲ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមប្រសាសន៍លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងក្នុងពិធីសម្ភោធបើកការដ្ឋាន និងបញ្ជាគ្រឿងចក្រសាងសង់គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត កាលពីថ្ងៃទី១ កុម្ភៈ នៅក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

នាឱកាសនេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់អាងទឹកដងកាំបិតនាពេលនេះ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការជំរុញសក្តានុពលវិស័យកសិកម្មក្នុងខេត្តកំពង់ធំ និងខេត្តពាក់ព័ន្ធឲ្យកាន់តែរីកចម្រើន ជាពិសេស គឺការចូលរួមជំរុញការអនុវត្តគោលនយោបាយ ជំរុញផលិតផលស្រូវ និងការនាំចេញអង្ករ របស់រាជរដ្ឋាភិបាល ឲ្យកាន់តែមានប្រសិទ្ធភាព។ លើសពីនេះ ក្រោយពីសំណង់នេះត្រូវបានបញ្ចប់ វាមិនត្រឹមតែជាកន្លែងសម្រាប់ស្តុកទុកទឹក ប្រើប្រាស់នៅរដូវប្រាំងប៉ុណ្ណោះទេ វាថែមទាំងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយសន្ទុះនៃទឹកជំនន់នៅរដូវវស្សាទៀតផង។ ម្យ៉ាងវិញទៀត សំណង់អាងទឹកនេះ អាចនឹងក្លាយទៅជាតំបន់ទេសចរណ៍លំហែកម្សាន្ត ដែលជាប្រភពចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

ជាមួយគ្នានោះលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក បានលើកឡើងថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត មានសំណង់សំខាន់សំខាន់ដូចជា ទំនប់ស្ទាក់ទឹក សំណង់បង្ហៀរទឹក ទំនប់បេតុង និងផ្លូវចូលទីតាំងទំនប់ ដែលបានផ្តល់អត្ថប្រយោជន៍ដល់ស្រុកចំនួន៦ ក្នុងខេត្តកំពង់ធំ រួមមាន ស្រុកបារាយណ៍ សណ្ដាន់ សន្ទុក ស្ទោង កំពង់ស្វាយ និងស្រុកប្រាសាទសំបូរ រួមទាំងស្រុករវាង និងស្រុកសែនជ័យ ក្នុងខេត្តព្រះវិហារថែមទៀតផង។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ទទួលបានការសាងសង់ក្រោមគម្រោងហិរញ្ញប្បទានសម្បទាន និងគម្រោងជំនួយកិច្ចសហការបច្ចេកទេសរបស់ប្រទេសចិន តាមរយៈក្រសួងសេដ្ឋកិច្ច ដែលជាសំណង់នៃការទូត រវាងកម្ពុជា និងចិន៕


Khcct banner

អត្ថបទទាក់ទង