Cctimesw1140xh150cm copy

«មហោស្រពគីហ្សូណា»ជប៉ុន-កម្ពុជា២០២៤នឹងត្រឡប់មកវិញនៅខែកុម្ភៈនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ក្រោមប្រធានបទ«ទំព័រថ្មីនៃអនុស្សាវរីយ៍» ដោយរៀបចំនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្រុងភ្នំពេញ។ មហោស្រពនេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌កម្ពុជា និងជប៉ុន ក៏ដូចជាដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុន ផងដែរ។

នៅក្នុងមហោស្រពនេះក៏មានការប្រគំតន្រ្តីពិសេស កម្មវិធីល្បងប្រាជ្ញាសប្បាយៗស្តីអំពីជប៉ុន និងកម្ពុជា ការសម្តែងខ្នាតតូចពី Cosplay បទពិសោធន៍ជាមួយកីឡាកេនដូ បទពិសោធន៍ជាមួយកីឡាអៃគីដូ ការប្រគំតន្រ្តីអុប៉េរ៉ាកម្ពុជាជាមួយរីយ៉ូកុ អ៊ីកេដា ការប្រគំតន្រ្តីខ្នាតតូចជប៉ុន និងការប្រគំតន្រ្តីអាខូស្ទិកខ្មែរ។

បន្ថែមពីនេះ ព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីជាច្រើនដូចជាជាសិក្ខាសាលា បឋកថា និងពិព័រណ៍សិល្បៈ វប្បធម៌ អប់រំ ម្ហូបអាហារ សាកល្បងស្លៀកសំលៀកបំពាក់ជប៉ុនយូកាតា សិល្បៈបត់ក្រដាស-អូរីហ្គាមី និងការសរសេរអក្សរផ្ចង់បែបជប៉ុន-ស្យូដូ ការជជែកពីបទពិសោធន៍ទទួលបានអាហារូបករណ៍ជប៉ុន ពិព័រណ៍សម្លៀកបំពាក់ឡូលីតា និងមានកម្មវិធីជាច្រើនទៀត។

គួរបញ្ជាក់ថា មហោស្រពគីហ្សូណា ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០១២ ដើម្បីជំរុញការផ្លាស់ប្តូររវាងជប៉ុន និងកម្ពុជា លើវិស័យវប្បធម៌ និងអប់រំ។ តាំងពីពេលនោះមកមហោស្រពនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមានចំនួនអ្នកចូលរួមច្រើនកុះករ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង