Cctimesw1140xh150cm copy

CMAC៖ការបោសសម្អាតមីនជាមុនទើបមិនបង្កហានិភ័យខ្ពស់ដល់ការអភិវឌ្ឍនៅក្នុងចម្ការមីន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

មជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ លើកឡើងថា ការអភិវឌ្ឍនៅក្នុងចម្ការមីនដោយគ្មានការបោសសម្អាតមីនជាមុនអាចនឹងបង្កហានិភ័យខ្ពស់ណាស់។ មជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ ណែនាំឱ្យធ្វើការបោសសម្អាតគ្រាប់មីននិងសំណល់ជាតិផ្ទុះជាមុនសិន។

ជាក់ស្តែងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅស្រុកវាលវែងកម្មករដាក់ឥដ្ឋចំនួន ៣នាក់បានរងរបួសខណៈពេលពួកគេដាក់ឥដ្ឋចំពីលើគ្រាប់មីនដែលបង្កឱ្យផ្ទុះ! កម្លាំងជំនាញអង្គភាពស៊ីម៉ាក់បានចូលទៅឆែកបើកផ្លូវសុវត្ថិភាពជុំវិញនោះទំហំដីតូចមួយរកឃើញគ្រាប់មីនជិត១០០គ្រាប់។

ប្រសិនបើដីអភិវឌ្ឍន៍នោះមានដីរាប់រយហិកតា ស្ថិតនៅចំលើប្លង់ចម្ការមីនតែម្តងបែបនេះ មានន័យថានៅមានគ្រាប់មីនច្រើនណាស់នៅសេសសល់នៅតែអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលាកំលុងពេលកំពុងអភិវឌ្ឍនិងការប្រើប្រាស់ដីតំបន់នោះយូរអង្វែងតទៅប្រសិនជាគ្មានការបោសសម្អាតគ្រាប់មីនចេញទេនោះ។

ការអភិវឌ្ឍក្នុងតំបន់ចម្ការមីនឬតំបន់សង្ស័យមានមីនឬសំណល់យុទ្ធភណ្ឌសង្គ្រាម ចាំបាច់ត្រូវតែធ្វើការបោសសម្អាតគ្រាប់មីននិងសំណល់ជាតិផ្ទុះជាមុនសិន ដើម្បីធានាសុខសុវត្ថិភាពនិងអនុលោមតាមច្បាប់រដ្ឋ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង