681 ezgif.com resize
Swift cc time

ខេត្តសៀមរាប រៀបចំ"មហោស្រពសៀមរាប"អំពីសៀវភៅ តន្ត្រី សិល្បៈ របាំ ដើម្បីបណ្តុះគំនិត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ រដ្ឋបាលខេត្តបានសហការជាមួយយបណ្ណាល័យសៀមរាប កាលពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីរួមគ្នាមួយ ក្រោមប្រធានបទ "មហោស្រពសៀមរាប" អំពីសៀវភៅ តន្ត្រី សិល្បៈ របាំ ដោយមានសកម្មភាពអំណាន គំនូរផាត់ពណ័ សំណេះសំណាលជាមួយអ្នកនិពន្ធ ការតែងកំណាព្យ ការសូត្រចម្រៀងជាតិ ធ្វើយ៉ាងណាបណ្តុះគំនិតអប់រំ។

ក្រៅពីកម្មវិធីអប់រំ ពេលល្ងាចក៏មានជាកម្មវិធីបែបកម្សាន្តសប្បាយ ការសម្តែងល្ខោនស្បែកតូច របាំល្ខោនខោល ការបង្ហាញក្បាច់រាំ ចម្រៀងសម័យ-ល-។ តាមរយះការគៀងគរចូលរួមរបស់រដ្ឋបាលខេត្ត ក៍ដូចជាបណ្ណាល័យ ទាំងអ្នកនិពន្ធ ទាំងអ្នករៀបចំស្តង់ ឆាកតន្រ្តី អ្នកចម្រៀង ភាគច្រើនបានចូលរួមដោយស្ម័គ្រចិត្តដោយមិនគិតកំរៃ ក្នុងគោលបំណងធ្វើយ៉ាងបង្កើតព្រឹត្តិការណ៍នេះឡើង និងជាជំហានដំបូងក្នុងការចាប់ផ្តើមអ្វីដែលថ្មីៗក្នុងខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាបក៏រំពឹងថានេះជាការចាប់ផ្តើមដ៍ល្អមួយ ហើយឆ្នាំក្រោយសន្យាថានឹងរៀបចំម្តងទៀត និងមានអ្វីៗច្រើនជាងនេះ។

គួរបញ្ជាក់ថា ការរៀបចំកម្មវិធី រយះពេល២ថ្ងៃនេះ មានការចូលរួមច្រើនទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ប្រមាណជាង ១ម៉ឺននាក់ ដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងកងកំលាំងមានសមត្ថកិច្ចក្នុងការជួយសម្រួលចរាចរណ៍ និងចំណត បានធ្វើអោយកម្មវិធីទាំងមូលដំណើរការទៅបានយ៉ាងរលូន៕

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប


Khcct banner

អត្ថបទទាក់ទង