Cctimesw1140xh150cm copy

«ជំរំសត្វទោច»ក្នុងខេត្តមណ្ឌលគិរី បានទាក់ទាញទេសចរអន្តរជាតិជាច្រើនទៅទស្សនា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

មណ្ឌលគិរី៖ ក្រសួងបរិស្ថាន នៅថ្ងៃទី ២៨ មករា បានបង្ហាញថា គម្រោងអភិរក្សតំបន់សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ឬជំរំសត្វទោច បានកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ទៅទស្សនាកាន់តែកើនឡើង។

សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង បានកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ទៅទស្សនា ដែលមានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានចម្ងាយ ៣គីឡូម៉ែត្រចុះពីផ្លូវជាតិ ឬមានចម្ងាយ ៣០ គីឡូម៉ែត្រចេញពីក្រុងសែនមនោរម្យ ដែលស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី។

សូមជម្រាបថា ក្រសួងបរិស្ថាន នឹងរៀបចំបង្កើតគោលដៅកម្សាន្តបៃតងកម្ពុជា បានផ្តល់ប្រយោជន៍មិនត្រឹមតែដល់ប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋានផងដែរ តាមរយៈចំណូលពីភ្ញៀវទេសចរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង