Cctimesw1140xh150cm copy

ក្រសួងបរិស្ថានប្រកាសថា គុណភាពខ្យល់នៅកម្ពុជា គឺមានភាពល្អប្រសើរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៩មករានេះ បានប្រកាសលទ្ធផលនៃការវាយតម្លៃគុណភាពខ្យល់នៅតាមបណ្តារាជធានី-ខេត្ត គឺមានភាពល្អប្រសើរ ពោលគឺកំឡុងពេលមួយខែកន្លងមកនេះ មិនទាន់មានការកត់សម្គាល់ ការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យព្រួយបារម្ភនៅឡើយ។ ការវាយតម្លៃនេះធ្វើឡើងដោយមានការពិនិត្យតាមដានដោយយកចិត្តទុកដាក់ ពីមន្រ្តីជំនាញ និងឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់សាធារណៈ ចំនួន ១៤ទីតាំងនៅរាជធានីភ្នំពេញ និង៣៧ទីតាំង នៅតាមបណ្ដាខេត្ត។ ហើយនៅខេត្តខ្លះមានឧបករណ៍តាមដានគុណភាពខ្យល់ ចំនួន២ ទីតាំង ថែមទៀត។

បើតាមក្រសួងបរិស្ថានបានបង្ហាញថា ការរក្សាបាន សន្ទស្សន៍គុណភាពខ្យល់ (AQI) ល្អនិងល្អប្រសើរ នៅគ្រប់ទីតាំងទាំងអស់នោះ ជាលទ្ធផលដោយមានកិច្ចសហការពីអ្នកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងវិធានការណ៍មួយចំនួន ដែលក្រសួងដាក់ចេញ។

ក្រសួងបានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តទាំងអស់ បន្តជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១ សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងប្រជាពលរដ្ឋ ជាពិសេសចាត់វិធានការមួយចំនួនដូចខាងក្រោមៈ

ទី១៖ អប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជាំង សំរាម សំណល់រឹង ប្លាស្ទិក នៅលើទីវាល ឬទីចំហ។

ទី២៖ ទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំណល់កសិកម្ម សំរាម ដុតសំណល់ប្លាស្ទិក និងការឆេះទីលានចាក់សំរាម។

ទី៣៖ ទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។

និងទី៤៖ ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។ ត្រឹមត្រូវ ដើម្បីកុំឱ្យមានការឆេះ»។

ជាមួយគ្នានេះ តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថាកំឡុងពេលមួយខែកន្លងមកនេះ ប្រទេសកម្ពុជាមិនទាន់មានការកត់សម្គាល់ ការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យព្រួយបារម្ភនៅឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង