Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឈានដល់ការសិក្សាលម្អិតពីទីតាំងមួយចំនួន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ត្រូវបានពិនិត្យ និងស្វែងយល់នៅលើទីតាំងមួយចំនួន ដើម្បីប្រមូលព័ត៌មាន ក៏ដូចជាការកែសម្រួល ខណៈគម្រោងកំណាត់ផ្លូវ ដំណាក់កាលទី១ ភ្នំពេញ - សៀមរាប ឈានដល់ការសិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្មគម្រោង ពីក្រុមហ៊ុន ហើយដំណាក់កាលទី២ កំណាត់ផ្លូវ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅការដ្ឋាន នៅខែមីនា ២០២៤ខាងមុខនេះ។

បើតាមក្រសួងសាធារណការ បេសកកម្មនេះរៀបចំឡើងក្នុងគោលបំណងចុះពិនិត្យទីតាំងមួយចំនួន ដើម្បីប្រមូលព័ត៌មាន និងផ្តល់អនុសាសន៍ បន្ថែមជូនក្រុមហ៊ុន ពិនិត្យកែសម្រួល ជាពិសេសគម្រោងកំណាត់ផ្លូវ ដំណាក់កាលទី១ ភ្នំពេញ - សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្មគម្រោង ពីក្រុមហ៊ុន។ ប្រតិភូបានណែនាំដល់ក្រុមហ៊ុនពិនិត្យឡើងវិញចំណុចច្រកចូលភ្នំពេញ ពីផ្លូវជាតិ៦ A ធ្វើយ៉ាងណាកំណត់ទីតាំងដែលមានផលប៉ះពាល់តិច និងមិនកកស្ទះចរាចរណ៍។ ប្រតិភូបានចុះពិនិត្យនៅចំណុចទីតាំងសាងសង់ចំណុចប្តូរទិសចរាចណ៍ ផងដែរ។

ដោយឡែកដំណាក់កាលទី២ កំណាត់ផ្លូវ សៀមរាប-ប៉ោយប៉ែត ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីពិនិ្យផ្តល់យោបល់លើកំណាត់ផ្លូវវាងក្រុង។ ប្រតិភូបានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត បន្តផ្តល់ទិន្នន័យព័ត៏មានជាក់លាក់បន្ថែមទៀតដល់ក្រុមហ៊ុន ដើម្បីបំពញបន្ថែមការសិក្សា។

គួរបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងបញ្ចប់សេចក្តីព្រាង គម្រោងសិក្សាសមិទ្ធិលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ២០២៤ និងបន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព គម្រោង(FS ) អាច នឹងដាក់ជូនរាជរដ្ឋាភិបាលនាពេលនាដើមខែមិថុនា ឆ្នាំ២០២៤។

សម្រាប់ដំណាក់ទី២៖ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅការដ្ឋាន ខែមីនា ២០២៤ និង បញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួង ពិនិត្យ កែសម្រួល ឈានទៅបញ្ចប់នៅខែឧសភា ២០២៤ខាងមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង