ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ឈានមុខមួយក្នុងប្រទេសកម្ពុជា បានផ្តោតសំខាន់ទៅលើការនាំមកនូវភាពងាយស្រួល និងពង្រឹងលទ្ធភាពទទួលបានហិរញ្ញវត្ថុទៅកាន់អតិថិជនជាមួយនឹងការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវទីតាំងថ្មី នៃធនាគារ កាណាឌីយ៉ា សាខាខណ្ឌប្ញស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦។ ទីតាំងថ្មីនេះស្ថិតនៅផ្សារទំនើប ប៊ីកទ្រីម៉ល ជាន់ផ្ទាល់ដី & ជាន់ទី១ ដែលស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវទីតាំងថ្មីនៃសាខាខណ្ឌប្ញស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ បង្ហាញអំពីការប្តេជ្ញារបស់ធនាគារ កាណាឌីយ៉ា លើការបន្តនាំមកនូវសេវាកម្មធនាគារដ៏ល្អប្រសើរដើម្បីសម្របទៅតាមតម្រូវការនឹងតម្រូវការរបស់អតិថិជន។ ជាមួយនឹងទីតាំងកាន់តែធំទូលាយ ទំនើប និងមានផាសុខភាព មិនតែប៉ុណ្ណោះបុគ្គលិកដ៏រួសរាយរបស់ធនាគារ កាណាឌីយ៉ា ត្រៀមរួចជាស្រេចក្នុងការបម្រើសេវាកម្មធនាគារជូនអតិថិជនគ្រប់តម្រូវការ។ អតិថិជនអាចស្វែងរកផលិតផល និងសេវាកម្មធនាគារគ្រប់ប្រភេទរួមមាន សន្សំប្រាក់ ហិរញ្ញប្បទានធុរកិច្ច ផ្ទេរប្រាក់ចេញ និងចូលពីក្រៅប្រទេស សេវាកម្មទូទាត់ប្រាក់ផ្សេងៗដូចជា កាតឥណពន្ធ ឬឥណទាន ម៉ាស៊ីន POS និង KHQR ក៏ដូចជាសេវាកម្មឌីជីថលផ្សេងៗផងដែរ។ បន្ថែមពីលើនេះ សាខាខណ្ឌប្ញស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ ក៏បានបំពាក់នូវម៉ាស៊ីនស្វ័យសេវាធនាគារដែលមានដូចជា ម៉ាស៊ីនដកប្រាក់ ATM និងម៉ាស៊ីនដាក់ប្រាក់ និងដកប្រាក់ (CRM) ដែលអតិថិជនអាចប្រើប្រាស់ ២៤/៧។ ធនាគារ កាណាឌីយ៉ា សាខាខណ្ឌប្ញស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ បើកបម្រើការថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨៖០០ ព្រឹកដល់ម៉ោង ៤៖០០ រសៀល និងថ្ងៃសៅរ៍ ពីម៉ោង៨៖០០ ព្រឹក ដល់ម៉ោង១១៖៣០ ព្រឹក។
លោក Raymond Sia អគ្គនាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា មានក្តីសោមន្សរីករាយក្នុងការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៃទីតាំងថ្មីរបស់សាខាប្ញស្សីកែវ។
លោកមានប្រសាសន៍ថា “វត្តមានដ៏រឹងមាំជាង៣៣ឆ្នាំ របស់ធនាគារ កាណាឌីយ៉ា អាចកើតឡើងទៅបានដោយសារតែការទទួលនូវការគាំទ្រយ៉ាងមុតមាំពីសំណាក់អតិថិជនរបស់យើង។ គោលដៅចំបងរបស់យើងខ្ញុំគឺពង្រីកវត្តមានទៅកាន់ទូទាំងប្រទេសធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួល ក្នុងការទទួលបាននូវផលិតផល ដំណោះស្រាយ និងសេវាកម្មធនាគាររបស់យើងខ្ញុំ។ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមន្សរីករាយជាខ្លាំងក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីតាំងថ្មីរបស់សាខាខណ្ឌប្ញស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ ដែលទីតាំងថ្មីនេះ ប្រាកដជានឹងធ្វើឱ្យការទទួលសេវាកម្ម និងផលិតផលហិរញ្ញវត្ថុកាន់តែងាយស្រួលសម្រាប់អតិថិជនយើងខ្ញុំ។”
“ខណ្ឌប្ញស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ គឺជាតំបន់មួយដែលរីកចម្រើនយ៉ាងឆាប់រហ័សប្រកបដោយសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើក។ ជាមួយទីតាំងដ៏ប្រណិតរបស់សាខាថ្មី ក្នុង Bigtree Community Mall ព្រមទាំងសេវាកម្មហិរញ្ញវត្ថុពេញលេញ យើងខ្ញុំសង្ឃឹមថាធនាគារ កាណាឌីយ៉ា នឹងបន្តជាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នក មិនថាជាអតិថិជនរបស់ផ្សារទំនើប ម្ចាស់សហគ្រាសធុនតូច និងមធ្យម និងម្ចាស់សហគ្រាសផ្សេងៗ។ យើងខ្ញុំតែងតែងបើកទ្វារជានិច្ចសម្រាប់អាជីវកម្ម និងសូមស្វាគមន៍អតិថិជនទាំងអស់គ្នាមកទទួលយកសេវាកម្មហិរញ្ញវត្ថុ និងពិភាក្សាជាមួយបុគ្គលិកដ៏ជំនាញរបស់យើងគ្រប់តម្រូវការហិរញ្ញវត្ថុរបស់លោកអ្នក។”
អំពីធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ឧត្តមភាពពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ក៏ដូចជាឈ្នះពានរង្វាន់ពីថ្នាក់តំបន់ និងអន្តរជាតិជាច្រើនក្នុងឆ្នាំ២០២៣ដូចជា “ធនាគារក្នុងស្រុកឆ្នើមបំផុត” ពីស្ថាប័ន International Finance “ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម” ពីស្ថាប័ន The Digital Banker “ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្ម” ពីស្ថាប័ន Asiamoney “ធនាគារឆ្នើមបំផុតសម្រាប់រូបវន្តបុគ្គល” ពីស្ថាប័ន The Asian Banker ក៏ដូចជារង្វាន់ ពានរង្វាន់ឧត្តមភាពបច្ចេកវិទ្យាកម្ពុជា សម្រាប់ធនាគារឌីជីថល ពីស្ថាប័ន Asian Business Review។
គិតត្រឹមដើមឆ្នាំ២០២៤ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៨ ទូទាំង២៥ខេត្តក្រុង ព្រមទាំងឧបករណ៍ឌីជីថលនិងធនាគារស្វ័យប្រវត្តិ ជាង៥០០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០២៣ ៨៦៨ ២២២ ឬចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh